រឿង «នាងឆ្មាព្រៃ» គឺជាខ្សែភាពយន្តថៃ ដែលល្បីរន្ទឺខ្លាំង ដែលចេញផ្សាយដំបូងក្នុងឆ្នាំ ១៩៨២ ហើយធ្លាប់បានចាក់បញ្ចាំងក្នុងប្រទេសកម្ពុជាដូចគ្នា។ ហើយខាងក្រោមនេះគឺបច្ចុប្បន្នភាពរបស់តួឯកប្រុសស្រីទាំងពីរ៖
១. Kriengkrai Oonhanun
សម្តែងដោយលោក Kriengkrai សម្ដែងជាតួលោកតម្រួតរូបសង្ហា ឆៃយ៉ា ដែលមកចាញ់ស្នេហ៍កញ្ញា ឆ្មាព្រៃ ជានារីមិនសូវសុភាពប្រចាំភូមិ ។ បច្ចុប្បន្នលោកមានវ័យ ៦៥ ឆ្នាំ ជាតារាសម្តែងជើងចាស់ដែលមានឥទ្ធិពលខ្លាំងក្នុងសង្គមសិល្បៈថៃ។ សព្វថ្ងៃនេះលោកមិនត្រឹមតែជាតារាសម្តែងនោះឡើយ លោកក៏ជាអ្នកជំនួញ អ្នកជួយដឹកនាំខ្សែភាពឆ្នើមមួយរូបផងដែរ។
២. Jarunee Suksawas
តារាសម្តែងថៃដ៏ល្បីល្បាញតាំងពីទសវត្សទី៧០រហូតមកដល់បច្ចុប្បន្ននេះ (jarunee Suksawat) ខ្មែរយើងតែងហៅគាត់ថា (ឆ្មាព្រៃ) ជាតារាឯកស្រីនៅក្នុងរឿង (ប្រុស២នារី១) ក្នុងទសវត្សទី៨០ នឹងខ្សែភាពយន្តជាច្រើនទៀត។
តារារូបនេះកើតនៅថ្ងៃទី ១២ខែ កុម្ភៈ ឆ្នាំ១៩៦២ មានសញ្ជាតិជាកូនថៃកាត់បារាំង ឪពុកគាត់បារាំង ម្តាយគាត់ថៃ គាត់នៅសម្ដែងរហូតមកដល់បច្ចុប្បន្ននេះ ហើយគាត់មានរហស្សនាមជាតារារីកគ្រប់រដូវប្រចាំប្រទេសថៃ។ សព្វថ្ងៃអ្នកស្រីមានវ័យ ៦០ ឆ្នាំហើយ តែអ្នកស្រីនៅតែទទួលបានប្រជាប្រិយភាពខ្ពស់ និង នៅតែមានសម្រស់ស្រស់ស្អាត៕នេះជារូបគាត់ពីមុននិងរូបសព្វថ្ងៃនៅខាងក្រោមៗ៖