ស្ងាត់ៗពីសិល្បៈ តារាជើងចាស់ Noom Santisuk ដាច់ចិត្ត ចេញមកប្រកាស់លក់ផ្ទះរស់នៅជាង៣០ឆ្នាំ ដោយសារមូលហេតុនេះ

0

រឡេកមកមើល ពីជីវិតរស់នៅបច្ចុប្បន្ន របស់ តារាសម្ដែងជើងចាស់ លោក Noom Santisuk ឃើញថា ពិតជាមានក្ដីសុខសុភមង្គលនៅក្នុងគ្រួសារដែលបានបង្ហាញនៅលើបណ្ដាញសង្គម ជាមួយនឹងការរស់នៅតាមបែបសាមញ្ញ ព្រោះក្រៅពីអាជីពសិល្បៈហើយ តារាប្រុសរូបនេះក៏ឆ្លៀតពេលទៅធ្វើកសិកម្មចម្រុះនៅតាមជនបទ ថែមទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីពេលកន្លងទៅនេះ លោក Noom Santisuk ស្រាប់តែបង្ហាញពីដំណឹងមួយ ក្នុងការសម្រេចចិត្ត លក់ផ្ទះដ៏ស្កឹមស្កៃរបស់ខ្លួន ដែលជាផ្ទះដែលបានរស់នៅអស់រយៈពេល ៣៣ ឆ្នាំ ដែលធ្វើទស្សនិកជនក៏ដូចជាអ្នកគាំទ្រជាច្រើនចង់ដឹងពីមូលហេតុ ខណៈពេលដែលការបង្ហោះដំណឹងពីការលក់ផ្ទះ តារាប្រុសរូបនេះ មិនបានបង្ហាញពីហេតុផល ឬមានបញ្ហាអ្វី ដែលធ្វើឲ្យលោកសម្រេចចិត្តលក់ផ្ទះនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ថ្មីៗនេះ ចម្លើយដែលអ្នកគាំទ្រជាច្រើនចង់ដឹងក៏បានលេចឡើង បន្ទាប់ពី លោក Noom Santisuk យល់ព្រមបើកបង្ហាញអំពីមូលហេតុនៃការលក់ផ្ទះ នៅក្នុងកម្មវិធីជជែកកម្សាន្តមួយ ដែលនៅក្នុងនោះ តារាប្រុសរូបនេះ បានរៀបរាប់ថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទះនេះ គឺជាផ្ទះដំបូងគេ​ ដែលបានទិញ តាំងពីចូលឧស្សាហកម្មមួយនេះមក។ ខ្ញុំចង់និយាយថាខ្ញុំបានប្រឡូកក្នុងវិស័យនេះតាំងពីឆ្នាំ ១៩៨៦ ហើយ ផ្ទះនេះត្រូវបានទិញ នៅក្នុងឆ្នាំ ១៩៨៨ ។ សព្វថ្ងៃនេះ គឺមានអាយុ ៣៣ ឆ្នាំហើយ។ ខ្ញុំមានចំណង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះតែពុកម្តាយរបស់ខ្ញុំ នៅទីនេះ រហូតដល់ពួកគេលាចាកលោក។ មូលហេតុនៃការលក់គឺ ដោយសារតែកូនៗបានធំឡើងជាងមុនហើយ ដូច្នេះ ខ្ញុំបានទៅសាងសង់ផ្ទះថ្មីមួយនៅក្បែរនោះព្រមទាំងបានបញ្ចប់ការសាងសង់រួចរាល់ហើយដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំបូងឡើយ ខ្ញុំមានបំណងទុកវា ជាមរតកសម្រាប់កូនៗ ប៉ុន្តែក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ជំងឺកូវីដ១៩ បានធ្វើឱ្យយើងមិនអាចធ្វើការបាន ហើយចំណូលមិនបានចូលមកទេ ដូច្នេះ ខ្ញុំមិនអាចរក្សាវាបានទេ ៕ សូមមើលរូបភាពខាងក្រោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖