អ្នកគាំទ្រថា Bow បានលួចទាក់ទង Alek មុនពេលបែកសង្សារចាស់ ស្រាប់តែម្ដាយរបស់នាង ទ្រាំមិនបានចេញមកបកស្រាយ និងស៊កសម្ដីកប់ៗបែបនេះ

0

ក្រោយពីស្ងាត់ រឿងបែកបាក់ស្នេហា របស់តារាស្រី Bow Maylada មក មួយរយៈក្រោយនេះឃើញថា នាងរីករាយជាងមុន និងបានបើកបេះដូងទទួលយកតារាប្រុស Alek Theeradeth ហើយក៏ត្រូវបានមហាជនជាច្រើនសម្តែងការសាទរពីទំនាក់ទំនងស្នេហ៍របស់អ្នកទាំងពីរផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែក្រោយបានទាក់ទងជាមួយតារាប្រុសរូបនេះ តារាស្រីរូបនេះ ក៏មានបញ្ហាជាមួយអ្នកគាំទ្រ និងមហាជនមួយចំនួនផងដែរ ដូចជាពេលថ្មីៗនេះ ក្នុងថ្ងៃ ១៤កុម្ភះ ខណៈពេល Alek Theeradeth បានបង្ហោះរូបសង្ហារបស់ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយតារាស្រី Bow Maylada បានចូលទៅខមមិនយ៉ាងដូច្នេះថា ៖ «ព្រមយកខ្ញុំអត់»។ អាចនិយាយបានថានេះគឺជាលើកទីមួយហើយ ដោយការរិះគន់នោះបានសរសេរថា៖ «កុំគិតថាមនុស្សជាច្រើន សុទ្ធតែចូលចិត្តគូស្នេហ៏អ្នកនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមមេត្តាបើកភ្នែក បើកត្រចៀកផង ក្រៅពីអ្នកគាំទ្ររបស់អ្នក តើអ្នកបានចូលមើលទៅលើខមមិនក្នុងគេហទំព័រផ្សេងៗហើយឬនៅ បើអ្នកចូលទៅមើលអ្នកនឹងដឹងថាមានមនុស្សប៉ុន្មានអ្នកដែលចូលចិត្ត និង ប៉ុន្មានអ្នកដែលមិនចូលចិត្តអ្នក»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយមិនទាន់ចប់ទេ ដោយសារតែនៅថ្ងៃ ១៥កុម្ភះ នេះទៀត តារាស្រី Bow Maylada ត្រូវបានអ្នកគាំទ្រម្នាក់ទម្លាយខ្ទេចពីចរិតរបស់នាងទៅប្រាប់ម្តាយនាង តាមរយៈខមមិនយ៉ាងដូច្នេះថា ៖ «ហេតុអ្វីពេលនេះ Bow មិនដូចដើមអ៊ីចឹង ពីមុនមិនផឹកស្រា តែឥឡូវផឹកស្រា ពីមុនដើរលេងជាមួយម្តាយ តែឥឡូវដើរលេងជាមួយមនុស្សប្រុសច្រើនជាង ហើយពេលទាក់ទងជាមួយអ្នកថ្មីនេះ រឿងវិជ្ជមាន និង អវិជ្ជមានដើរទន្ទឹមគ្នា»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស មានអ្នកបញ្ចេញមតិរិះគន់ថា តារាស្រី Bow បានលួចទាក់ទង Alek មុនបែក Mick ដែលជាអតីតមិត្តប្រុសរបស់នាង។ ចំពោះរឿងនេះដែរ ម្តាយរបស់តារាស្រី Bow Maylada នៅពុំសុខបានចេញមុខព្រលះដល់អ្នកគាំទ្ររូបនោះថា ៖ «មុនដំបូងត្រូវអគុណអ្នកឯង ដែលតែងតែតាមដានជីវិតកូនស្រីខ្ញុំ ខួរក្បាលកូនខ្ញុំមានតែមួយមិនចង់ឱ្យគិតរឿងដែលឈឺក្បាលនោះទេ ហើយក៏មិនបាច់ភ័យរឿងស្នេហារបស់កូនខ្ញុំនោះដែរ នាងមានក្តីសុខ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកអ្នកគាំទ្រដែលស្រឡាញ់នាងក៏មានក្តីសុខដូចគ្នាកុំបារម្ភ ហើយអ្នកឯងមិនចាំបាច់ដាក់ឈ្មោះ ប្រូហ្វាល់ ជាភាសារជប៉ុននោះទេ ព្រោះជនជាតិជប៉ុនមិនមាននិស្ស័យប្រភេទអ្នកនោះទេ តែយ៉ាងណាខ្ញុំមិនខឹងទេ មានតែអរគុណដែលនៅតាមដានជីវិតកូនខ្ញុំរហូតមក»៕ សូមមើលរូបភាពខាងក្រោម៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​