តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពរបស់ប៉ុស្តិ៍ One31 ថៃ នាង Marie Broenner ជាតារាស្រីមួយរូប ដែលបានប្រឡូកក្នុងវិស័យសិល្បៈភាពយន្តនេះ ជាច្រើនឆ្នាំណាស់មកហើយ
ក្នុងនោះការងារសិល្បៈរបស់នាងពិតជាមានភាពជោគជ័យច្រើន ពិសេសសន្ទុះនៃការគាំទ្ររបស់នាង នៅតែមានមិនដាច់ផងដែរ។ ទន្ទឹមនឹងភាពល្បីល្បាញផងដែរ បើងាកមកមើលស្ទាយ៍តែងខ្លួនរបស់តារាស្រីរូបនេះ នៅតែមិនចាស់តាមវ័យនោះឡើយ
ខណៈបច្ចុប្បន្ននាងមានអាយុក្បែរ ៣០ឆ្នាំទៅហើយ។ ម្យ៉ាងទៀត តាំងពីបង្ហាញខ្លួនក្នុងពិភពភាពយន្តមក Marie មិនសូវស្លៀកសម្លៀកបំពាក់ស៊ិចស៊ី លេចលើលេចក្រោមហួសហេតុនោះឡើយ។ កាលពីពេលថ្មីៗនេះប៉ុស្តិ៍លេខ ៣១
បានចេញផ្សាយនូវរឿងភាគដ៏ជក់ចិត្តបំផុតគឺរឿង «ពឹសស្នេហ៍អតីតកាល» ដែលជារឿងរបស់ស្ត្រីធាត់ ជានារីគួរឱ្យស្រលាញ់មានចិត្តល្អនិងជាមនុស្សពូកែញ៉ាំ ប៉ុន្តែដោយសារហេតុផលខ្លះៗនាងត្រូវកែប្រែខ្លួនដើម្បីត្រឡប់ទៅសងសឹកស្នេហាចាស់វិញ ។
ចំណែកស្រីធាត់ក្នុងរឿងមួយនេះ គឺសម្ដែងដោយតារាស្រី Marie ដែលបានប្ដូររូបរាងថ្មីប្ដូរទៅជាស្រីធាត់មើលសឹងមិនស្គាល់ តែរូបរាងផ្លាស់ប្ដូរក៏ពិតមែន តែមើលទៅតារាស្រីរូបនេះ មើលទៅយ៉ាងណាក៏នៅតែស្អាតដែរ ៕ សូមមើលរូបភាពខាងក្រោម៖