ពិតណាស់ បើទោះបីជាទាក់ទងគ្នាអស់រយៈពេលយ៉ាងយូរនិងមិនទាន់មានដំណឹងរៀបការក៏ដោយ តែ តារាស្រី Aum Patchrapa និងគូស្នេហ៍ នៅតែជាទីពេញនិយមសម្រាប់ហ្វេនៗជាច្រើន ក្នុងតាមដានក៏ដូចជាចង់ឃើញពីសកម្មភាពដ៏រីករាយដែលអ្នកទាំងពីរតែងតែបង្ហាញជូននៅលើបណ្ដាញសង្គម។
ដោយឡែក ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ Aum Patchrapa និង លោក Pok Phonnprapha ក៏មិនបានធ្វើឲ្យហ្វេនៗខកបំណងនោះទេ ដោយបានចេញមកបង្ហោះរូបភាពជាមួយនាង និងបានបង្កប់នូវភាពផ្អែមល្ហែម ថែមទាំងទទួលបានបាច់ផ្កាដ៏ធំពីគូស្នេហ៍
ឈរកៀកកើយគ្នាពោរពេញដោយស្នាមញញឹមយ៉ាងក្ដីសុខ ថែមទៀត។ ជាពិសេស ថ្មីៗនេះ តារាស្រី Aum ក៏បានបើកបង្ហាញ ឲ្យឃើញពីទិដ្ឋភាពក្នុងផ្ទះយ៉ាងប្រណីត ដែលកំពុងតែរៀបចំ និងតុបតែងឡើងវិញ ឲ្យមានភាពស្រស់ស្អាត
គួរឲ្យចង់រស់នៅ ទៀតផង។ នៅក្នុងនោះដែរ Aum បានបង្ហាញពីជំហានផ្សេងៗ នៅក្នុងការរៀបចំតុបតែង និងសម្អាតផ្ទះ ស្ទើរតែគ្រប់ជ្រុងជ្រោយ មានទាំងបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់ទឹកជាដើម ។ មិនតែប៉ុណ្ណោះ
ក្នុងសួន Aum បានធ្វើកុម្ម៉ង់ជាពិសេសនូវរូបសំណាកសេះមួយប្រភេទ ដើម្បីធ្វើជានិមិត្តសញ្ញាដ៏លេចធ្លោរបស់សួនច្បារ ហើយជាហុងស៊ុយដែលនឹងលើកកំពស់កេរ្តិ៍ឈ្មោះ កិត្តិយសផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនោះ
គឺបន្ទប់ព្រះបរមសពរបស់ Aum ត្រូវបានបែងចែកជាបន្ទប់ជាក់លាក់ ដូចជា រូបព្រះពុទ្ធឬវត្ថុសក្តិសិទ្ធិផ្សេងៗ និងត្រូវរៀបចំផ្កាពេញទាំងអស់ដើម្បីមើលទៅបន្ទប់ទាំងមូលពោរពេញទៅដោយផ្កា។ ម្យ៉ាងទៀត ដោយសារការមានជំនឿថា ការបូជាព្រះពុទ្ធរូបដោយផ្កានឹងនាំមកនូវលាភសំណាងបន្ថែមទៀត ធ្វើឱ្យជីវិតក្រោយៗមានសម្រស់ស្រស់ស្អាត៕ សូមមើលរូបភាពខាងក្រោម៖