ក្រោយពីបានកសាងគ្រួសារនឹងគ្នាអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ជីវិតឯកជនរបស់ តារាស្រី Nune Woranuch ក៏បានបង្ហាញសុភមង្គលជាច្រើន និងពេលវេលាដ៏រីករាយជាមួយនឹងស្វាមីរបស់នាង បើទោះបីជាពេលនេះ អ្នកទាំងពីរមិនទាន់មានកូនប្រុសស្រីណាម្នាក់ក៏ដោយ។
ដោយឡែក ក្រឡេកមកមើលរូបភាពមួយចំនួន ដែលបានបង្ហោះដោយអ្នកគាំទ្ររបស់នាង កាលពីថ្មីៗនេះ ដើម្បីអបអរបុណ្យនៃក្ដីស្រលាញ់ បានធ្វើឲ្យទស្សនិកជន មានអារម្មណ៍រំភើបជំនួសប្ដីប្រពន្ធមួយគូនេះ ជាមួយនឹងការបង្ហាញខ្លួនយ៉ាងរីករាយតែពីរនាក់ មានបាច់ផ្កាជូនទៅវិញទៅមកយ៉ាងសាមញ្ញ ព្រមទាំងបង្ហាញពីពេលវេលាខុសៗគ្នា ប៉ុន្តែនៅតែរក្សាបាននូវភាពល្អូកល្អើនជានិច្ច។
តែថ្មីៗនេះ ពិតជាគួរឱ្យភ្ញាក់ដោយស្វាមីរបស់កំពូលតារាស្រី Nune-Woranuch បានបង្ហោះរូបភាពខ្លួនឯងរុំបង់ដៃខាងស្តាំ ដេកលើសាឡុងជាមួយឆ្កែជាទីស្រលាញ់ ដោយអ្វីគួរឱ្យកត់សម្គាល់នោះទេ ដៃរបស់លោកដូចជាមានបញ្ហា ដោយសារតែមានឃើញរុំបង់។
ក្រោយមកលោក Tod បានបង្ហោះលើហ្វេសប៊ុកនូវរូបភាពដែលខ្លួនត្រូវបានរុំបង់ហើយនិយាយថា៖ «មកចំពេលល្អណាស់ជួយខ្ញុំបានច្រើន វះកាត់សរសៃស្មាខាងស្តាំ ស៊ូទ្រាំនឹងការឈឺចាប់ពីការហាត់ប្រាណជាយូរមកហើយ»៕ សូមមើលរូបភាពខាងក្រោម៖