មហាជនអ្នកគាំទ្រតារាចម្រៀង Original Song លោក វណ្ណដា សុទ្ធសឹងតែបានជ្រាបហើយថា តារាប្រុសរូបនេះ មិនត្រឹមតែឆក់បានប្រជាប្រិយភាពខ្លាំងពីបទចម្រៀងរបស់លោកនោះទេ
ប៉ុន្តែ លោក ក៏ត្រូវបានមហាជនប្រុសស្រី ចាប់អារម្មណ៍ និងសរសើរខ្លាំងពីមុខមាត់រូបរាងដ៏ស្រស់សង្ហា និងស្ទីលនៃការតុបតែងខ្លួនដ៏ទាក់ទាញរបស់លោកផងដែរ។ ពិតណាស់ ជាមួយនឹងសមត្ថភាព ព្រមទាំងរូបសម្រស់ដ៏ស្រស់សង្ហានេះ លោក វណ្ណដា
បានក្លាយជាបុរសដ៏មានមន្តស្នេហ៍ និងជាបុរសក្នុងក្ដីស្រមៃរបស់អ្នកគាំទ្រនារីជាច្រើនដែលចង់បានរូបលោក ដែលអាចនិយាយថា លោក បានឆក់យកបេះដូងអ្នកគាំទ្រ ជាពិសេសហ្វេននារីៗ ឱ្យលង់ចិត្តស្រឡាញ់មិនស្ទើរនោះឡើយ។
ជាមួយនឹង ទេពកោសល្យច្នៃប្រឌិតខ្ពស់ ផ្នែកនិពន្ធទំនុកនិងច្រៀងហើយនោះ តារាប្រុសរូបនេះ ក៏ត្រូវបណ្តាអ្នកគាំទ្រ ឈ្លក់វង្វេងនឹងរូបរាងសង្ហា ព្រមជាមួយការតុបតែងខ្លួន បែបសាមញ្ញៗមិនឡូយឆាយខ្លាំង តែជះចំហាយHotគួរឲ្យទាក់ទាញ យកទៅណាមិនអស់។
ជាពិសេសទៅទៀត ក្នុងកម្មវិធីជួបជុំហ្វេនៗកាលពីម្សិលមិញនេះ ហ្វេនៗផ្ទុះការចាប់អារម្មណ៍នឹងអាវលើខ្លួនរបស់ តារារ៉េបកំពុងល្បីឈ្មោះរូបនេះ មើលទៅសាមញ្ញៗ តែការពិត អាវយឺតដៃវែងក្រហម ដែលមហាជនឃើញធម្មតានេះ
មិនមែនជាអាវមួយរៀលៗនោះឡើយ វាជាប្រ៊េនអាវក្រៅល្បីឈ្មោះរបស់បារាំង Moncler ដោយគិតតម្លៃនៅក្នុងប្រទេសបារាំង គឺមានតម្លៃរហូតទៅដល់ ៥៥០អឺរ៉ូ បើគិតជាលុយដុល្លារវិញ ប្រហែល ៦២៣ដុល្លាឯណោះ តែបើគិតតម្លៃក្នុងស្រុកខ្មែរនោះ តម្លៃអាវនេះអាចមានតម្លៃថ្លៃជាងនេះ ដោយយីហ៊ោល្បីនេះ គេឃើញមានទីតាំងនៅក្នុងអាគារវឌ្ឍនៈ តែមួយគត់ប៉ុណ្ណោះ នៅកម្ពុជា៕ សូមមើលរូបភាពខាងក្រោម៖