កាលពីថ្មីៗនេះ តារាស្រីល្បី Fan Bingbing បានបង្ហាញខ្លួន នៅក្នុងកម្មវិធីមួយ ដែលធ្វើឲ្យរូបនាង ទទួលបានការសរសើរយ៉ាងខ្លាំង ទៅលើការរៀបចំខ្លួនរបស់នាងផ្ទាល់តែម្ដង។
ក្នុងនោះដែរ ទស្សនិកជនជាច្រើន បានលើកឡើងថា អស់រយៈពេលជាយូរមកហើយ ដែល តារាស្រីរូបនេះ បង្ហាញខ្លួន យ៉ាងស្រស់ស្អាត ដោយបានជ្រើសរើសនូវ ស្ទាយ៍សម្លៀកបំពាក់ដ៏លេចធ្លោពណ៌ស្រស់
ព្រមទាំងបានសរសើរថា នាងនៅតែជា រាជនីសម្រស់ ដែលរក្សាបាននូវសម្រស់ក្មេងជាងវ័យជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ថែមទាំងបានបង្ហាញឲ្យឃើញពីការបង្ហាញខ្លួន យ៉ាងពេញលេញ ជាមួយនឹងអាវវែងពណ៌បៃតង
ដែលមានការរចនាម៉ូដស្មាដ៏ទាក់ទាញ រួមទាំងពាក់ស្បែកជើងកែងខ្ពស់ បង្ហាញជើងសស្ដើង ធ្វើឲ្យតារាស្រីរូបនេះ មើលទៅដូចជា ម្ចាស់ក្សត្រី ទៀតផង។ ជាពិសេស នៅក្នុងនោះ ក៏បានបង្ហើបឲ្យដឹងពីតម្លៃនៃឈុតមួយនេះ ខ្ទង់ ២០០០០ យ័ន (ប្រហែល ៣០០០ដុល្លារ) ៕ សូមទស្សនារូបភាពខាងក្រោម៖