ពេលថ្មីៗកន្លងទៅ បងប្អូនភាគច្រើនពិតជាទទួលបានដំណឹងដ៏ភ្ញាក់ផ្អើលពេញសិល្បៈកម្សាន្ត បន្ទាប់ពី តារាស្រីដ៏ល្បី Bella Ranee បានបង្ហោះព័ត៌មានតាមរយៈ Instagram ក្រោយពីនាងបានធ្វើតេស្ត និងទទួលបានលទ្ធផលថា បានឆ្លងជំ.ងឺកូវីដ១៩។
មិនត្រឹមប៉ុណ្ណោះ តាមរយៈការជូនដំណឹងនេះ តារាស្រី Bella ក៏បានបញ្ជាក់ពីពេលវេលា និងការទាក់ទងជាមួយនឹងមិត្តជិតស្និទ្ធរបស់នាងម្នាក់ដែលបានឆ្លងជំ.ងឺកូវីដ១៩ ហើយក៏បានដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗព្រមទាំងតាមដានសុខភាពរបស់ខ្លួន។
ដោយឡែក នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ តារាស្រី Bella Ranee បន្ទាប់ពីបានជាសះស្បើយពីជំ.ងឺកូវីដ១៩ នាងក៏បានចូលខ្លួនក្នុងបទសម្ភាសមួយ ដោយនាងបានទម្លាយរឿងទាក់ទងទៅនឹងសុខភាព ក្រោយជាពីជំងឺកូវីដប្រាប់ដល់មហាជនអ្នកគាំទ្រឱ្យអស់ក្តីបារម្ភផងដែរ។
លើសពីនេះទៅទៀត នាងក៏បានទម្លាយពីរឿងរ៉ាវស្នេហាផងដែរ ពេលនេះនាងមិនទាន់មានអ្នកណានោះទេ តែក៏មានអ្នកចង់ចូលមកស្អំបេះដូងខ្លះដែរ គ្រាន់តែនាងមិនទាន់បើកបេះដូងឡើយ ព្រោះនាងគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីចាប់ផ្តើមថ្មីឡើយ
ដោយពេលនេះនាងធ្វើការក្នុង ១ ខែ សម្រាកបានតែ ១ ថ្ងៃតែប៉ុណ្ណោះ ដូច្នេះគ្មានពេលគ្រប់គ្រាន់សម្រាប់ដៃគូ ទើបនាងមិនទាន់បើកទទួលយកអ្នកណាម្នាក់ឡើយ ៕ សូមមើលរូបភាពខាងក្រោម៖