មកទល់ពេលនេះ ជិត ១០ ឆ្នាំទៅហើយ ដែលកំពូលតារាស្រី Pancake និង គូស្នេហ៍របស់នាង គឺលោក Saksoonthorn បានសាងសុភមង្គលយ៉ាងផ្អែមល្ហែមជាមួយគ្នានោះ។
ជាពិសេស ថ្មីៗនេះអ្នកទាំងពីរក៏បានបង្ហើបពីគម្រោងរៀបការនៅពេលឆាប់ៗខាងមុខថែមទៀតផង។ ដោយឡែក បើងាកទៅមើលពីអតីតកាលរបស់តារាស្រី Pancake វិញ មុននឹងនាងជួបស្នេហ៍ពិតដូចពេលបច្ចុប្បន្ន នាងក៏ធ្លាប់ជួបនឹងស្នេហាមិនសមបំណងអស់រយៈពេលជាច្រើនឆ្នាំដែរ
ជាមួយតារាប្រុសលោក Pae Arak ។ តារាប្រុសរូបនេះក៏ជាមនុស្សប្រុសម្នាក់ដែលឆក់យកបានបេះដូងតារាស្រី Pancake ដូចគ្នា ជីវិតស្នេហ៍របស់អ្នកទាំងពីរនាពេលនោះ ផ្អែមល្ហែមមិនចាញ់អ្នកមុននោះទេ ថែមទាំងដឹងដៃគ្នាដើរលេងក្រៅប្រទេសជាញឹកញាប់ទៀតផង
តែចុងក្រោយ គួរឱ្យស្តាយក្តីស្នេហ៍របស់អ្នកទាំងពីរក៏ត្រូវបានបញ្ចប់ទៅទាំងដែលទើបតែចាប់ផ្តើមបានជាង ១ ឆ្នាំ ដោយមិនទម្លាយហេតុផលនៃការបែកទៅវិញ។ ចំណែកមូលហេតុដែលបែកគ្នានោះ តាមរយតារាស្រី Pancake បានឱ្យដឹងថា
កាលណោះនាងមិនបានប្រើពាក្យថាបែកគ្នាទេ គួរតែនិយាយថាចែកផ្លូវគ្នា ទើបជារឿងល្អ ហើយមូលហេតុធំក្នុងហេតុផលបែកគ្នានោះគឺ មកពីអ្នកទាំងពីរមិនសូវមានពេលឱ្យគ្នា ជាពិសេសអ្នកគាំទ្រ កត់សម្គាល់ឃើញថាតារាប្រុស Pae Arak មានព័ត៌មានលេចឮជាមួយស្រីៗច្រើនណាស់ រួមទាំងជំនួយការផ្ទាល់ខ្លួនរបស់លោកផងដែរ ៕ សូមមើលរូបភាពខាងក្រោម៖