បើទោះបីជាបានចែកផ្លូវគ្នាអស់រយៈពេលជាយូរទៅហើយ ប៉ុន្តែ តារាស្រី Toey Jarinporn និង លោកAlex Rendell នៅតែរក្សាចំណងមិត្តភាពយ៉ាងល្អ និងនាំគ្នាធ្វើសកម្មភាពជួយសង្គម
ដើម្បីបរិស្ថាន ដែលទទួលបានការចាប់អារម្មណ៍ជាច្រើន ផងដែរ។ ជាពិសេស ថ្មីៗនេះ តារាស្រីរូបនេះ ក៏បានបង្ហោះរូបភាពគូជាមួយគ្នានឹង លោក Alex ដើម្បីផ្សព្វផ្សាយគម្រោងថ្មីតាមរយៈ Instagram ព្រមទាំងសរសេរចំណងជើងបញ្ជាក់ថា៖
«ឱបព្រៃ ឱបសមុទ្រ ឆ្នាំ២ មកវិញហើយ លើកនេះ Toey ទៅចូលរួមជាមួយនឹងមិត្តសម្លាញ់។ តោះចាំតាមដានទាំងអស់គ្នា»។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើន បានចូលមកបញ្ចេញមតិដោយអន្ទះសារង់ចាំ រហូតចង់ឲ្យអ្នកទាំងពីរត្រឡប់មកជាគ្នាវិញទៀតផង
និងបានតាមដានពីដំណើរការរបស់គម្រោង និងចូលរួមត្រេកអរ ដោយបានឃើញ មិត្តភាពដ៏ល្អរបស់ Toey និង Alex ដែលរួមគ្នាបង្កើតរបស់ល្អសម្រាប់ធម្មជាតិ និងបរិស្ថាន។ ស្របពេលជាមួយគ្នានោះ ក៏មានអ្នកគាំទ្រខ្លះទៀតមិនយល់ស្របទេ
ដោយសារតារាវ័យក្មេង Alex កំពុងមានទំនាក់ទំនងស្នេហាជាមួយនារីថ្មីរួចហើយ។ ដូច្នេះហើយការលើកទឹកចិត្តឱ្យត្រលប់មកជាមួយគ្នាវិញហាក់ដូចជាមិនសមរម្យ ប្រៀបបានដូចមិនគោរពមិត្តស្រីរបស់ Alex បន្តិចសោះ៕ សូមមើលរូបភាពខាងក្រោម៖