មានរឿងដ៏គួរឲ្យភ្ញាក់់ផ្អើលយ៉ាងខ្លាំង ក្រោយពីមានការរាយការណ៍មកថា តារាសម្ដែងស្រី Tangmo បានរអិលធ្លាក់ចូលទៅក្នុងទន្លេ Chao Phraya កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២
ខណៈដែលខាងសមត្ថកិច្ចកំពុងតែ ចុះស្រាវជ្រាវជាបន្ទាន់ទាំងកណ្តាលយប់ ។ ជាមួយគ្នានេះដែរ មានសេចក្តីរាយការណ៍បន្ថែមថា តារាស្រី Tangmo បានឡើងលើទូកជាមួយបុរស ៣នាក់ និងមនុស្សស្រី ២នាក់ ដោយចេញពីស្ពានសាងជី
ឆ្ពោះទៅខេត្ត ននថាបុរី។ ក្រោយទទួលដំណឹងបងប្រុស និង ម្តាយរបស់ Tangmo ក៏បានទៅដល់កន្លែងកើតហេតុ ដើម្បីរង់ចាំដំណឹងកូនស្រីផងដែរ ដោយបងប្រុស ជាអ្នកទៅដល់ទីតាំងកើតហេតុមុនអំឡុងម៉ោងជិត ១ រំលងអធ្រាត្រចូលដល់ យប់ថ្ងៃទី ២៥ ខែកុម្ភៈ។
រឿងដែលស្រណោះបំផុត មុនពេលជួបហេតុការណ៍ធ្លាក់ចូលទន្លេចៅផាយ៉ានេះ តារាស្រី Tangmo បានបង្ហោះរូបថតឈរនៅមាត់សមុទ្រជាច្រើនសន្លឹក ក្នុងទឹកមុខហាក់ដូចជាក្រៀមក្រំប្លែកៗ ដែលក្នុងនោះនាងក៏បានភ្ជាប់នូវ Caption យ៉ាងខ្លីថា ៖ «The sun set to rise again» ដែលមានន័យថា ៖ «ព្រះអាទិត្យរះម្ដងទៀត»។ ពាក្យមួយឃ្លានេះមើលទៅសាមញ្ញ តែហាក់បង្គាប់អត្ថន័យជ្រៅនៅខាងក្នុង។
ចំណែកអ្វីដែលបងប្រុសតារាស្រីរូបនេះឆ្ងល់ខ្លាំងខណៈដែលប្អូនស្រីបាត់ខ្លួននោះ គឺមិត្តភក្តិដទៃទៀតរបស់ Tangmo ក៏ទាក់ទងមិនបាន មិនថាតែមិត្តភក្តិ សូម្បីតែអ្នកចាត់ការផ្ទាល់ខ្លួនក៏ទាក់ទងមិនបានដូចគ្នា
អ្វីដែលសំខាន់ទូកដែល Tangmo ថាបានធ្លាក់នោះក៏ពុំដឹងថានៅឯណា ពិតធ្វើឱ្យលោកមានការងឿងឆ្ងល់យ៉ាងខ្លាំង ថាវាមានរឿងអ្វីកើតឡើងនឹងប្អូនស្រីរបស់លោក?៕ សូមមើលរូបភាពខាងក្រោម៖