រយៈពេល ២ថ្ងៃមកហើយ ដែលធ្វើឲ្យវិស័យសិល្បៈថៃមានការជ្រួលច្របល់ ដោយសារការបាត់ខ្លួនរបស់តារាសម្ដែងស្រី Tangmo Nida នៅទន្លេ Chao Phraya កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែកុម្ភៈ។ ដោយតារាស្រីរូបនេះ
បានធ្លា.ក់ចូលទឹកទន្លេ ខណៈកំពុងជិះទូកកម្សាន្តលេងតាមដងទន្លេ ជាមួយក្រុមមិត្តភក្តិជិតស្និទ្ធ ប្រុស៣នាក់ ស្រី៣នាក់។ ហើយរហូតមកដល់ពេលនេះ បន្ទាប់ពីការស្វែងរកអស់ ២៤ម៉ោងមកហើយ Tangmo នៅតែមិនទាន់រកឃើញឡើយ។
ជាមួយគ្នានោះដែរ ឃើញមានវត្តមានអ្នកគ្រូ Jane Yantip ដែលជាគ្រូផ្នែកអរូប្បិយល្បីឈ្មោះមួយរូបប្រចាំប្រទេសថៃ បានទៅដល់ទីតាំងកើតហេតុដើម្បីរៀបចំពិធីបើកផ្លូវងងឹត ជួយក្នុងការស្វែងរកតារាស្រី Tangmo ។ ក្រោយពីបានសមាធិរួច
បានលទ្ធផលថា អ្នកគ្រូបានឃើញបន្ទប់ក្រោមទឹក ចម្ងាយប្រមាណជាង ៣ គីឡូម៉ែត្រពីកន្លែងកើតហេតុ។ ហើយអាចចំណាយពេល ២ ថ្ងៃ ទើបអាចរកឃើញ ព្រោះត្រូវរង់ចាំពេលវេលា ច្បាប់ផលកម្ម ច្បាប់ជោគជតា ដោយគ្មានអ្វីអាចបង្ខំបានឡើយ
ដោយអំឡុងពេលអ្នកគ្រូជិះទូកឆ្លងកាត់ ស្ពានព្រះរ៉ាមទី ៧ អ្នកគ្រូឃើញមានទីសក្ការៈបូជារបស់ ព្រះម៉ែថាប់ធីម និង អារក្សចាំទីតាំង ហើយអ្នកគ្រូបានសូត្រមន្ត និង ឧទ្ទិសបុណ្យកុសល។ រឿងនេះជាបឋមត្រូវបានគេឱ្យដឹងថា Tangmo
ប្រហែលជារអិលធ្លា.ក់ពីលើទូកអំឡុងពេលទៅបន្ទប់ទឹកនោះឯង ព្រោះផ្ទៃទូកវារអិល បូករួមទាំងនាងពាក់ស្បែកជើងកែងខ្ពស់ទៀតនោះ ទំនងជាមូលហេតុនេះហើយដែលធ្វើឲ្យតារាស្រីរូបនេះធ្លា.ក់ចូលទៅក្នុងទន្លេ៕ សូមមើលរូបភាពខាងក្រោម៖
>