ហេតុការណ៍ ២៤ កុម្ភៈ ឆ្នាំ ២០២២ ដែលធ្វើឱ្យមហាជនថៃមានការភ្ញាក់ផ្អើលខ្លាំងបំផុត ខណៈតារាស្រីល្បីឈ្មោះ Tangmo បានបាត់ខ្លួនយ៉ាងគួរឱ្យអាសូរនៅក្នុងទន្លេចៅផាយ៉ាងរន្ធត់កាលពីពេលកន្លងទៅ
វាពិតធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាគ្រួសាររបស់ស្លុតចិត្តជាខ្លាំង។ ជុំវិញការបាត់ខ្លួនរបស់នាង ក្រុមអ្នករុករកប្រើពេលរហូតទៅដល់ ១ ថ្ងៃកន្លះឯណោះ មានទាំងការធ្វើពិធី ការតាមរកយ៉ាងដុតដៃដុតជើងជាខ្លាំង ពីក្រុមមន្រ្តីជំនាញ។
តែគួរឱ្យស្រណោះ និង សោកស្តាយជាទីបំផុត នៅវេលាម៉ោង ១:១៣ នាទី បានប្រទះឃើញសព្វរបស់នាងអណ្តែតទឹកមកយ៉ាងគួរឱ្យខ្លោចចិត្ត។ យ៉ាងណាមិញ ក្នុងកំឡុងពេញបាន តារាស្រីរូបនេះ បានបាត់ ខណៈដែល Instagram របស់
Tangmo ត្រូវបានគេកត់សម្គាល់ថា រូបខ្លះត្រូវបានលុបចេញ ពីចំនួន ២៣០៦ មកនៅតែ ២៣០០ វិញ ដែលត្រូវបានគេលើកមកធ្វើជាប្រធានបទ ថាចម្លែកម្លេះ តើមានរឿងអ្វីនៅពីក្រោយឲ្យពិតប្រាកដ?
យ៉ាងណាមិញ អ្វី ៗ គ្រប់យ៉ាង ហាត់បីដូចជា ស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ ដោយពេលនេះ គេកំពុងតែឆ្ញល់ អ្នកណាជាអ្នកលប់ Post របស់ Tangmo? សូមទស្សនារូបភាពខាងក្រោម៖