បើទោះបីជា Poyd Treecha មានឈ្មោះជាតារាភេទទី៣ក៏ពិតមែន តែមិនថា កេរ្តិ៍ឈ្មោះ និងរូបសម្រស់មិនឲ្យចាញ់មនុស្សស្រីពិតប៉ុន្មានទេ។
ដោយសារតែបែបនេះហើយ បានធ្វើឲ្យនាងមានឱកាស ហក់ចូលវិស័យថតកុនចិនទៀតផង មិនត្រឹមតែនៅតែប្រទេសថៃនោះទេ ព្រោះថានាងមានរូបសម្ផស្សស្អាត ហើយកម្ពស់របស់នាង ក៏ត្រូវខ្នាតទៀត សមស្តង់ដារ ដែលម្ចាស់ផលិតករ ចង់បាន។
ជាក់ស្តែង កាលពីថ្មីៗនេះដែរ នាង បានជួប តារាសម្តែងដ៏ល្បី Aum ក្រោយពីពួកគេ បានធ្វើដំណើរកម្សាន្ត នៅអ៊ីតាលីកន្លងមក តែមិនដឹងថា ពេលនៅទីនោះ ពួកគេ ដើរជាមួយគ្នា ឬក៏អត់នោះទេ។ អ្វីដែលសំខាន់ នៅលើយន្តហោះ ពួកគេ បានធ្វើខ្លួនសាមញ្ញ សូម្បីតែមុខរបស់ពួកគេ ក៏មានលក្ខណៈធម្មតាផងដែរ។
ជាពិសេស ក្រោយពីឃើញបែបនេះ ក៏មានហ្វេនជាច្រើន បាននិយាយថា សម្រស់ ក៏ស្អាតប្រហាក់ប្រហែល ដែរ ហើយក៏មើលមិនដឹងថា ជាភេទទី៣ ដែរ បើស្អាតម្លឹងៗនោះ៕ សូមមើលរូបភាពខាងក្រោមនេះ៖