លោក Kan Kantathavorn បច្ចុប្បន្នជាពិធីករដ៏ឆ្នើមម្នាក់ក្នុងកម្មវិធីកម្សាន្តល្បីៗជាច្រើនរបស់ថៃ ដោយចាប់តាំងពីផ្លាស់ប្ដូរអាជីពពីតារាសម្ដែងមកជាពិធីករ តារាប្រុសរូបនេះហាក់កំពុងតែជោគជ័យខ្លាំង ដោយកម្មវិធីធំៗគឺតែងតែមានវត្តមានលោកមករហូត។
មិនត្រឹមប៉ុណ្ណោះ ខណៈពេលប្ដូរអាជីពអ្នកសម្ដែងទៅជាពិធីករ Kan ទទួលបានប្រជាប្រិយភាពពីខ្លាំងពីអ្នកគាំទ្រ ។ ដោយឡែកថ្មីៗនេះ តារាប្រុសរូប Kan ក៏ទើបតែទទួលបានសមាជិកថ្មីម្នាក់ គឺកូនប្រុសបណ្ដូលចិត្ត អូន Prom ដែលញ៉ាំងឱ្យជីវិតគ្រួសាររបស់លោកកាន់តែមានសុភមង្គលទ្វេដង។
មុននឹងឈានជើងមកក្លាយជាពិធីករល្បីឈ្មោះដូចសព្វថ្ងៃនេះ តារាប្រុសរូបសង្ហា Kan ក៏បានឆ្លងកាត់នូវភាពជូរចត់ លំបាកជាច្រើនរាប់មិនអស់ផងដែរ ជាពិសេសសូម្បីតែក្រុមគ្រួសារដែលជាសាច់ឈាមបង្កើតរបស់លោកក៏ពុំមាននរណាម្នាក់គាំទ្រឡើយ
តែដោយសារតែភាពតស៊ូ អត់ធ្មត់ តារាប្រុសលោក Kan ក៏បានសម្រេចនូវគោលបំណងជាពិធីកររបស់ខ្លួនបាន ហើយក៏មានឈ្មោះបោះសំឡេងខ្លាំងដូចជាសព្វថ្ងៃ។ ជារៀងរាល់ថ្ងៃ តារាប្រុសរូបនេះ ខិតខំប្រឹងប្រែងធ្វើការស្ទើរតែរកថ្ងៃសម្រាកគ្មាននោះទេ។
ដោយឃើញការខិតខំប្រឹងប្រែងរបស់តារាប្រុស Kan ចំពោះគ្រួសារបែបនេះ តារាស្រី Ploii ដែលជាប្រពន្ធក៏បានអួតសរសើរចំពោះប្ដីរបស់ខ្លួនមិនដាច់ពីមាត់ឡើយ។ លើសពីនេះតារាប្រុសរូបនេះក៏មានថតផ្សាយពាណិជ្ជកម្មផលិតផលផងដែរ
ដោយគេបានរកឃើញថា Kan អាចរកចំណូលបានជាមធ្យមចន្លោះពី ៦ ពាន់ ទៅ ៨ ពាន់ដុល្លារក្នុងមួយខែ។ ជាមួយការងារដ៏មមាញឹកទាំងនេះបានធ្វើឱ្យតារាប្រុសរូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណជាង ២ លានដុល្លារក្នុងកុងធនាគារ៕ សូមមើលរូបភាពខាងក្រោម៖