ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់ស្គាល់រួចមកហើយ នូវតារាស្រី Joey Wong ដែលធ្លាប់ដើរតួ នៅក្នុងខ្សែភាពយន្ត រឿង «អ្នកប្រមាញ់ទីក្រុង» ឬ «City Hunter» ក្នុងឆ្នាំ១៩៩៣ ជាមួយនឹង តារាប្រុស ឈិនឡុង ឬ Jackie Chan។
បច្ចុប្បន្ននេះ តារាសម្តែងស្រី កើតក្នុងទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ ដែលមានអាយុ ៥៥ ឆ្នាំហើយ។ តារាស្រីរូបនេះ បានផ្លាស់ទៅរស់នៅ ប្រទេសកាណាដា ដោយឈប់ថតខ្សែភាពយន្ត អស់រយៈពេល ជាច្រើនឆ្នាំមកហើយ។
បើទោះបីជា នាងមានវ័យជ្រេរបន្តិច និងបញ្ចប់អាជីព ជាតារាសម្តែងក៏ដោយ ប៉ុន្តែនាងនៅតែបន្ត ថែទាំសម្រស់របស់នាង ឲ្យមើលទៅស្រស់ស្អាត គួរឲ្យស្រលាញ់ មិនចាញ់ស្រីក្រមុំឡើយ។
សព្វថ្ងៃនេះ លោកស្រីមានជីវិតរស់នៅសាមញ្ញ និងបានចំណាយពេលភាគច្រើនរបស់គាត់នៅឯប្រទេសកាណាដា ប៉ុន្តែនាងនៅតែបន្ត ថែទាំសម្រស់របស់នាង ឲ្យមើលទៅស្រស់ស្អាត គួរឲ្យស្រលាញ់ មិនចាញ់ស្រីក្រមុំឡើយ ជាពិសេសការតែងខ្លួនតែម្ដង។
ដោយឡែកកាលពីថ្មីៗនេះ មានអ្នកនិយមលេងអ៊ីនធឺណិតបានបង្ហោះរូបភាពរបស់ Wang Zuxian ជាមួយនឹងសក់ខ្លីត្រលប់មកវិញ កាលពីគាត់នៅក្មេង បង្ហាញពីការអភិវឌ្ឍន៍ច្បាស់លាស់ ថានារីម្នាក់នេះពិតជាស្អាតតាំងពីតូចរហូតដល់បច្ចុប្បន្នអាយុ៥៥ឆ្នាំមែន ៕ សូមមើលរូបភាពខាងក្រោម៖
រូបកាលពីគាត់នៅក្មេង៖