ដូចដែលបានដឹងហើយកាលពីពេលកន្លងទៅនេះតារាសម្តែង និងជាតារាបង្ហាញម៉ូតភូមាដ៏ល្បីល្បាញលោក Paing Takhon ត្រូវបាន តុលាការយោធារបស់ភូមាបានកា.ត់ទោ.សឲ្យជា.ប់ព.ន្ធធនាគាររយ:ពេល៣ឆ្នំា នឹងប.ង្ខំឲ្យធ្វើការងារធ្ង.ន់ៗខណៈដែលកំពុងត្រូវឃុំខ្លួនក្នុងព.ន្ធធនាគារ។ យ៉ាងណាមិញចំពោះករណីជាប់ចោ.ទ តារាសម្តែងប្រុសរូបនេះ
ត្រូវបានគេចោ.ទប្រកាន់ពីប.ទចូលរួមធ្វើបាតុក.ម្មតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ មានស្ថានទម្ងន់ទោ.ស ដែលការណ៍នេះបានធ្វើឲ្យមហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងបង្ហោះសារទាមទាររកយុត្តិធម៌ជូនតារាប្រុសរូបនេះ។ ដោយក្នុងនោះ
ក៏មានសេចក្តីរាយការណ៍ថា លោក Paing Takhon កំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ Insein ក្នុងទីក្រុង yangon ដោយត្រូវបានកា.ត់ទោសឱ្យជា.ប់ព.ន្ធនាគាររយៈពេល ៣ ឆ្នាំដោយតុលាការយោធា និងប.ង្ខំឱ្យធ្វើការធ្ង.ន់នៅក្នុងពន្ធនាគារ។
តែកាលពីថ្មីៗនេះ កាលពី ថ្ងៃទី២ ខែមីនា មានសេចក្តីរាយការណ៍ពីក្រុមប្រឹក្សាយោធាបានប្រកាសប្រាប់លោក Paing Takhon និងមិត្តភ័ក្តិសិល្បៈ ភូមា ៦ នាក់ផ្សេងទៀត ក៏ត្រូវបានដោះ.លែងពីព.ន្ធនាគារដែរ ដែលដំណឹងនេះ ពិតជាបានធ្វើឲ្យ មហាជន ក៏ដូចជាអ្នកគាំទ្រសប្បាយចិត្ត និងលែងព្រួ.យបារម្ភដូច្នេះដែរ។
ទន្ទឹមនឹងការវិលត្រឡប់នេះ គេឃើញថា Paing Takhon ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាមួយក្រុមគ្រួសារ និង បណ្ដាមិត្តភក្តិ។ វីដេអូមួយពីអ្នកគាំទ្រតារាប្រុសរូបនេះដែលបង្ហោះឡើងលើគណនីអ៊ីនស្ត្រាក្រាមបានឱ្យឃើញថា
ក្រោយពីជាប់ក្នុងការឃុំខ្លួនជិតមួយឆ្នាំ សភាពរបស់ Paing Takhon ហាក់ពុំខុសប្លែកខ្លាំងឡើយ គឺលោកនៅតែមានសុខភាពរឹងមាំ ព្រមទាំងមុខមាត់ស្អាតសង្ហាដដែល គ្រាន់តែមានពុកចង្កាវែងប៉ុណ្ណោះ៕ សូមមើលរូបភាពខាងក្រោម៖