កាលពីកន្លងទៅនេះ តារាចម្រៀងប្រុស លោក GunNaPat បានចេញមកបើកចំហពី រឿងរ៉ាវស្នេហាចាស់ទាំងស្រុង ដែលធ្វើឲ្យហ្វេនៗរំជួលចិត្ត បន្ទាប់ពីរូបលោក បានសារភាពថា
ខ្លួនធ្លាប់លួចលាក់មានទំនាក់ទំនងស្នេហាជាមួយនឹងតួឯកស្រីល្បីម្នាក់ អស់រយៈពេល ៧ឆ្នាំ និងមិនភ្លេចបង្ហាញពីអារម្មណ៍ជាមួយនឹងអតីតមិត្តស្រី នាង Marie Broenner ដែលលោក នៅតែចង់រាប់អានជាមួយនាង បើទោះបីជាដឹងថា
ភាគីម្ខាងទៀតមិនពេញចិត្តក៏ដោយ។ យ៉ាងណមិញ មិនយូរប៉ុន្មាន ថ្មីៗនេះ តារាស្រី Marie Broenner ស្រាប់តែចេញមកធ្វើការបង្ហោះរូបភាព នៅលើ Instagram ដែលវាជារូបភាពពី បទចម្រៀងថ្មី ហើយនាងក៏បានសម្ដែងនៅក្នុង MV នោះ ទៀតផង ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ជាមួយនឹងរូបភាពបង្ហោះនេះ Marie បានសរសេររៀបរាប់ថា៖ ឈឺហើយត្រូវចាំ តើយល់ទេ តោះទៅមើល MV ឲ្យបានលឿនទៅ ម៉្យាងវិញទៀត ក្រោយពីបានឃើញបែបនេះ
បានធ្វើឲ្យមនុស្សមួយចំនួនបានបញ្ចេញមតិ និងគិតថា ក្រៅពីចេញផ្សព្វផ្សាយបទចម្រៀងមួយនេះហើយ តើន័យក្នងសារនេះ អាចនឹងទាក់ទងជាមួយនឹងសង្សារចាស់ដែរឬយ៉ាងណា ខណៈដែលហ្វេនៗដទៃទៀត បានត្រឹមសរសើរ ទៅលើការសម្ដែងយ៉ាងល្អរបស់នាង ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖