មិននឹកស្មានសោះ ទើបតែដឹងសោះ Kan ដាច់ចិត្តទម្លាយជីវិតជូរចត់ ពេលដែលប្ដូរអាជីពសម្ដែង មកធ្វើជាពិធីករដំបូងៗ

0

លោក Kan Kantathavorn បច្ចុប្បន្នជាពិធីករដ៏ឆ្នើមម្នាក់ក្នុងកម្មវិធីកម្សាន្តល្បីៗជាច្រើនរបស់ថៃ ដោយចាប់តាំងពីផ្លាស់ប្ដូរអាជីពពីតារាសម្ដែងមកជាពិធីករ តារាប្រុសរូបនេះហាក់កំពុងតែជោគជ័យខ្លាំង ដោយកម្មវិធីធំៗគឺតែងតែមានវត្តមានលោកមករហូត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមប៉ុណ្ណោះ ខណៈពេលប្ដូរអាជីពអ្នកសម្ដែងទៅជាពិធីករ Kan ទទួលបានប្រជាប្រិយភាពពីខ្លាំងពីអ្នកគាំទ្រ ។ ដោយឡែកថ្មីៗនេះ តារាប្រុសរូប Kan ក៏ទើបតែទទួលបានសមាជិកថ្មីម្នាក់ គឺកូនប្រុសបណ្ដូលចិត្ត អូន Prom ដែលញ៉ាំងឱ្យជីវិតគ្រួសាររបស់លោកកាន់តែមានសុភមង្គលទ្វេដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននឹងឈានជើងមកក្លាយជាពិធីករល្បីឈ្មោះដូចសព្វថ្ងៃនេះ តារាប្រុសរូបសង្ហា Kan ក៏បានឆ្លងកាត់នូវភាពជូរចត់ លំបាកជាច្រើនរាប់មិនអស់ផងដែរ ជាពិសេសសូម្បីតែក្រុមគ្រួសារដែលជាសាច់ឈាមបង្កើតរបស់លោកក៏ពុំមាននរណាម្នាក់គាំទ្រឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែដោយសារតែភាពតស៊ូ អត់ធ្មត់ តារាប្រុសលោក Kan ក៏បានសម្រេចនូវគោលបំណងជាពិធីកររបស់ខ្លួនបាន ហើយក៏មានឈ្មោះបោះសំឡេងខ្លាំងដូចជាសព្វថ្ងៃ។ ជារៀងរាល់ថ្ងៃ តារាប្រុសរូបនេះ ខិតខំប្រឹងប្រែងធ្វើការស្ទើរតែរកថ្ងៃសម្រាកគ្មាននោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា កាលពីពេលកន្លងទៅថ្មីៗ តារាប្រុសរូបនេះបានធ្វើឱ្យអ្នកគាំទ្រមានការរំជួលចិត្តគ្រប់គ្នាបន្ទាប់ពីលោកបានចេញមកទម្លាយពីខ្សែជីវិតពិតរបស់ខ្លួនមុននឹងក្លាយមកជាពិធីករមានឈ្មោះបោះសំឡេងដូចជាសព្វថ្ងៃនេះ ដោយក្នុងនោះ លោក Kan ក៏បានសរសេររៀបរាប់ថា៖

«កាលពី ៦ ឆ្នាំមុន ជីវិតរបស់ខ្ញុំចាប់ផ្ដើមមានការផ្លាស់ប្ដូរការសម្រេចចិត្តគ្រានោះ គឺជាការសម្រេចចិត្តដើម្បីកែប្រែខ្សែជីវិតរបស់ខ្ញុំ ក្នុងការជ្រើសរើសយកអាជីពជាពិធីករ ទាំងដែលពុំមាននរណាម្នាក់គាំទ្រឡើយសូម្បីតែគ្រួសារជាសាច់ឈាមបង្កើត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចាប់ផ្ដើមធ្វើរបស់ខ្ញុំគឺចាប់ពីចំណុចសូន្យទៅ ព្រោះខ្ញុំពុំមានឈាមជ័រខ្សែស្រឡាយផ្នែកពិធីករឡើយ ខ្ញុំបានព្យាយាមសិក្សាស្វែងយល់ដោយខ្លួនឯង ទាំងដែលអ្វីៗចេញពីការធ្វើពិសោធ ដើម្បីយកឈ្នះខ្លួនឱ្យបាន ។ ដូចនេះដោយសារតែការសម្រេចចិត្តក្នុងថ្ងៃនោះហើយ ដែលនាំឱ្យខ្ញុំក្លាយជាពិធីករដូចរាល់ថ្ងៃនេះ អរគុណខ្លួនឯង Kan Kantathavorn ពីអ្នកសម្ដែងមកជាពិធីករ» ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឃើញការខិតខំប្រឹងប្រែងរបស់តារាប្រុស Kan ចំពោះគ្រួសារបែបនេះ តារាស្រី Ploii ដែលជាប្រពន្ធក៏បានអួតសរសើរចំពោះប្ដីរបស់ខ្លួនមិនដាច់ពីមាត់ឡើយ។ លើសពីនេះតារាប្រុសរូបនេះក៏មានថតផ្សាយពាណិជ្ជកម្មផលិតផលផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយគេបានរកឃើញថា Kan អាចរកចំណូលបានជាមធ្យមចន្លោះពី ៦ ពាន់ ទៅ ៨ ពាន់ដុល្លារក្នុងមួយខែ។ ជាមួយការងារដ៏មមាញឹកទាំងនេះបានធ្វើឱ្យតារាប្រុសរូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណជាង ២ លានដុល្លារក្នុងកុងធនាគារ៕ សូមមើលរូបភាពខាងក្រោម៖