ធ្លាប់ក្រនៅផ្ទះឈើ ពេលបានសង់ផ្ទះថ្មី DJ Push ចាយលុយច្រើនសន្ធឹកតុបតែងបន្ទប់គេងដូចវិមាន ចំណាយដល់ទៅ (វីដេអូ)

0

ជាការពិតណាស់ តារាសម្ដែងដ៏ល្បីល្បាញ Dj Push បានដកឃ្លាពីសិល្បៈ មិនសូវចេញមុខប៉ុន្មានមែន ប៉ុន្ដែលោកនៅតែអាចទាក់ទាញ ចំណាប់អារម្មណ៍ ហ្វេនៗបានដ៏ដែល។ ជាពិសេស ជាមួយនឹងមុខមាត់ដ៏សង្ហាររបស់លោក ពេលញញឹមម្ដងៗ ធ្វើឲ្យស្រីៗបាក់ស្រឹបតែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយបុរសសង្ហារូបនេះគឺជាស្វាមីរបស់តារាសម្ដែងស្រី Jui-Warataya Nilkuha ជាគូស្នេហ៍ដែលមានសុភមង្គល គូនេះតាំងពីរៀបការរួចមក កាន់តែធ្វើឲ្យមហាជនច្រណែនជាមួយនឹងជីវិតរបស់ពួកគេ ដែលតែងតែយល់ចិត្តគ្នានិងមើលថែគ្នាទៅវិញទៅមក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នសម្រាប់ DJ Push ខណៈដែលបានរួមដំណើរជីវិតជាមួយភរិយាបណ្ដូលចិត្តតារាស្រី Jooy គេឃើញថាជីវិតតារាប្រុសរូបនេះកាន់តែមានពន្លឺសុភមង្គលទ្វេដង ព្រោះថាតារាស្រី Jooy ជាមនុស្សស្រីម្នាក់ដែលយល់ច្បាស់ពីជម្រៅចិត្តស្វាមី និង ជាភរិយាល្អសម្រាប់លោក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលដែលដំណើរជីវិតកាន់តែពពេញទៅដោយក្ដីសុខតារាប្រុសស្រីមួយគូនេះក៏មិនព្រងើយកន្តើយក្នុងការរកលុយសន្សំទ្រព្យនោះដែរ។ តួយ៉ាងថ្មីនេះគ្រួសារអ្នកសិល្បៈគូនេះបានសាងផ្ទះយ៉ាងស្រស់ស្អាតមួយប្រៀបបីដូចជាសណ្ឋាគារលំបាប់ផ្កាយ ៥ អ៊ីចឹង ដោយចំណាយលុយអស់រាប់លានដុល្លារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ អ្វីដែលកាន់តែធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ និង អួតសរសើរនោះ គឺថា DJ Push និង តារាស្រី Jooy បានតុបតែង និង រៀបចំផ្ទះរបស់ខ្លួនបានយ៉ាងស្រស់ស្អាតជាពិសេស គ្រាន់តែបន្ទប់គេងរបស់អ្នកទាំងពីរគឺចំណាយលុយរហូតទៅដល់ ១០ លានបាត ដែលស្មើប្រមាណ ៣០ ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ មើលទៅធំទូលាយ ដូចបន្ទប់ស្តេច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការចំណាយធ្វើផ្ទះ និង រៀបចំបានយ៉ាងប្រណីតនេះ តារាស្រី Jooy បានទម្លាយថា លោក Push ដែលជាស្វាមីរបស់នាងខិតខំទាំងថ្ងៃយប់ ព្រោះតែចង់បានមានកន្លែងរស់នៅសមរម្យនឹងគេ ព្រោះអតីតកាលមុននឹងឈានដល់ចំណុចនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្វាមីនាងធ្លាប់រស់នៅលើផ្ទះឈើយ៉ាងលំបាក ហេតុដូចនេះខណៈដែលបានចាប់ដៃគ្នាសាងគ្រួសាងហើយនាង និង ស្វាមីត្រូវតែប្រឹងប្រែងបំពេញនូវអ្វីដែលខ្លួនប្រាថ្នាឱ្យបាន។ មហាជនពិតជារំជួលចិត្ត និង អួតសរសើរមិនស្ទើរនោះបន្ទាប់ពីឃើញពីការខិតខំប្រឹងប្រែងរបស់តារាប្រុសស្រីគូនេះដែលអាចបំពេញនូវអ្វីដែលខ្លួនប៉ងទុកបាន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមមើលរូបភាពខាងក្រោម៖

វីដេអូ៖