អាចនិយាយបានថា តារាសម្ដែងស្រីប្រចាំប្រទេសថៃ Anne Thong ជាតារាស្រីជើងចាស់ ដែលមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត នាងបានឈានជើងចូលសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ
និងបានសាងស្នាដៃជាច្រើនលើវិថីសិល្បៈ រហូតជោគជ័យមកទាល់នឹងពេលនេះ។ ពិតណាស់ គេអាចនិយាយបានថា តារារូបនេះ មានភាពលេចធ្លោបំផុត ដែលអាចរក្សានៅប្រជាប្រិយភាព និងទទួលបានការចូលចិត្តពី សំណាក់ទស្សនិកជនដដែល។
ក្នុងនោះដែរ បើក្រឡេកទៅមើល ជីវិតស្នេហាតារាស្រីរូបនេះវិញ មានគូប្រចាំចិត្តរួចទៅហើយ និងបានមើលចិត្តគ្នាអស់រាប់ឆ្នាំផងដែរ តែនៅមិនទាន់រៀបការទៀត។ ដោយឡែក ក្ររៀបការមិនសំខាន់ តែស្ងាត់ៗ
ស្រាប់តែតារាស្រី Anne Thongprasom ទម្លាយខ្ទេចគ្មានសល់ពីអត្តចរិតគូស្នេហ៍ដោយគ្មានលាក់បាំងថា ៖ «តាមពិត លោក A Tinnabhan ជាមនុស្សនិយាយច្រើនណាស់ និយាយមិនឈប់នោះទេរាល់ថ្ងៃ កើតមកមួយជាតិនេះមិនធ្លាប់ជួបអ្នកណានិយាយច្រើនបែបនេះទេ
អ្នកគ្រប់គ្នាគិតថាគាត់ជាមនុស្សមិនសូវចេះនិយាយស្តី តាមពិតទៅគិតខុសហើយ និយាយច្រើនណាស់»។ ក្នុងនោះដែរនាងក៏បានបន្តទៀតថា បើនិយាយពីរឿងប្រឡូសប្រឡាក់ធ្វើឱ្យរបស់របេររប៉ាត់រប៉ាយទុកចិត្តលើលោក A Tinnabhan ចុះគឺគ្មានគូប្រៀបឡើយ៕ សូមមើលរូបភាពខាងក្រោម៖