ចាប់តាំងពីរៀបការរួចមក តារាសម្ដែងស្រី Yui Chiranan កាន់តែមានក្ដីសុខក្នុងជីវិតគ្រួសារ ជាមួយនឹងស្វាមីរបស់នាង ដែលតែងតែ ចេញមកបង្ហាញជាញឹកញាប់
ជាមួយនឹងរូបភាពស្វីតៗនៅលើបណ្ដាញសង្គម ធ្វើឲ្យហ្វេនៗជាច្រើនកាន់តែរំភើបជំនួសអ្នកទាំងពីរ។ ដោយឡែក ថ្មីៗនេះវិញ Yui Chiranan ស្រាប់តែធ្វើឲ្យហ្វេនៗទាំងនោះ ផ្ទុះការចាប់អារម្មណ៍សាជាថ្មី ដោយបានបង្ហាញ ផ្ទះនៅក្នុងក្តីសុបិន្តមួយ
ដែលត្រូវបានសាងសង់រួចជាស្រេច ហើយនេះក៏ជាការខិតខំប្រឹងប្រែង ធ្វើការជាមួយនឹងស្វាមីរបស់នាង ខណៈដែលផ្ទះមួយនេះ ព្រមទាំងមានការតុបតែងឡើងជាមួយនឹងស្ទាយ៍ដ៏គួរឲ្យទាក់ទាញខ្លាំង ថែមទៀតផង។
ដោយឡែក បើក្រឡេកទៅមើលពីជីវិតពិតរបស់នាង មុននឹងមានជីវិតសុខស្រួល មានការងារល្អ ក្លាយជាតារាល្បីមានអ្នកស្គាល់ជាច្រើននោះ ដំបូងឡើយនាងគ្រាន់តែជាកូនអ្នកក្រីក្រម្នាក់ដែលរកព្រឹកខ្វះល្ងាច។ ក្នុងនោះដែរ ដោយសារក្រពេក នាងក៏សម្រេចចិត្តចេញធ្វើការជាអ្នករត់តុ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ហើយនៅមានការងារជាច្រើនទៀតដែលនាងត្រូវធ្វើ ដើម្បីរ៉ាប់រងចំពោះគ្រួសារ។
នៅពេលដែលនាងអាយុ ១៩ ឆ្នាំ ជីវិតនាងហាក់បីដូចជាមានពន្លឺ និង ចាប់ផ្តើមរះចេញពីភាពក្រលំបាកម្តងបន្តិចៗ។ នាងចាប់ផ្តើម ធ្វើឱ្យមហាជនស្គាល់នាងច្រើន តាមរយៈការចូលប្រកួតកម្មវិធី Freshie boy and girl នៅឆ្នាំ ២០០០។
ជាក់ស្តែង មកទល់ពេលនេះ នាងមានអាយុ ៤០ ឆ្នាំហើយ តែនាងនៅតែទទួលបានការគាំទ្រពីសំណាក់មហាជនដដែល ព្រមទាំងកំពុងរស់នៅ លើគំនរទ្រព្យយ៉ាងស្តុកស្តម និង មានសុភមង្គលយ៉ាងខ្លាំង៕ សូមមើលរូបភាពខាងក្រោម៖