តារាសម្ដែងប្រុសជើងចាស់ Kim Bum ដែលទើបនឹងត្រលប់មកចូលក្នុង វិស័យភាពយន្ដវិញ បន្ទាប់ពីបាត់មុខអស់រយៈពេលយ៉ាងយូរ។ តារាប្រុសរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ប្រិយមិត្ត
ដោយសារតែស្នាមញញឹម ដ៏ទាក់ទាញនិង រូបរាងសង្ហា។ បើទោះបីជាលោកត្រឹមតែជា តួរង ប៉ុណ្ណោះ ប៉ុន្ដែលោកទទួលបានការស្រលាញ់គាំទ្រជាច្រើនពីទស្សនិកជន តាមរយៈការសម្ដែង និង មុខមានមន្ដស្នេហ៍ របស់លោក។
ពិតជាពិសេសជាមួយនឹងរឿងភាគដ៏ល្បី «Boys Over Flowers» ឫខ្មែរយើងស្គាល់ថាជារឿង F4 កាលពីឆ្នាំ ២០០៩ ដែលធ្វើឱ្យលោកទទួលបានការគាំទ្រយ៉ាងខ្លាំង និង មានការទស្សនាច្រើនលើសលប់ផងដែរ។
រឿងមួយនេះ រហូតមកដល់ពេលនេះមានរយៈពេល ១៣ឆ្នាំមកហើយ បន្ទាប់ពីបានថតបញ្ចប់ ហើយថ្មីៗនេះ លោកបានបង្ហាញខ្លួនសារជាថ្មីម្ដងទៀតនៅក្នុងរឿង «The Tale of a Gumiho» តែលោក Kim Bum នៅតែស្អាតសង្ហាមិនប្រែទៅណាសោះ
និងរក្សានូវស្ទីលម៉ូតសក់ពីមុនដដែល។ រហូតដល់មានទស្សនិកជនមួយចំនួនរបូតមាត់សរសើរថា ក្នុងចំណោមប្រុសស្អាតក្នុង F4 គឺមានតែលោក ដែលរក្សាបានសម្រស់បានជាងគេក្នុងវ័យ ៣៣ឆ្នាំ។ អស់រយៈពេលជាង ១៥ ឆ្នាំ
លើវិថីសម្តែងមួយនេះ Kim Bum ទទួលបានការងារមិនតិចនោះឡើយ ទាំងការសម្តែង និង ការថតផ្សាយពាណិជ្ជកម្ម ដោយសាងកេរ្តិ៍ឈ្មោះល្បីល្បាញ រហូតដល់មានទីផ្សារនៅឯប្រទេសចិនទៀតផង។ ភាពខិតខំប្រឹងប្រែងរបស់ Kim Bum បានធ្វើឱ្យរូបគេមានទ្រព្យសម្បត្តិសរុបជាង ១២ លានដុល្លារ ដោយបានមកពីកម្លាំងញើសឈាមសុទ្ធសាទ៕ សូមមើលរូបភាពខាងក្រោម៖