មកទល់ពេលនេះ ៧ ឆ្នាំមកហើយ ដែលតារាសម្តែង ក៏ដូចជាពិធីករប្រុសលោក Siwat និង តារាសម្តែងស្រី Amy បានរៀបការសាងសុភមង្គលជាមួយគ្នានោះ។
បើក្រឡេកទៅមើលពីជីវិតប្តីប្រពន្ធរបស់អ្នកសិល្បៈថៃគូនេះ ហាក់បីដូចជាកំពុងតែមានក្តីសុខជាខ្លាំង បើទោះបីជាអ្នកទាំងពីររៀបការយូរហើយមិនទាន់មានទាយាទស្នងក៏ដោយក្តី។ ជាមួយការរៀបការយូរឆ្នាំ មិនទាន់ទទួលបានទាយាទនេះ
មានអ្នកគាំទ្រមួយចំនួនធំបានកើតជាចម្ងល់ឡើងថា ហេតុអ្វីបានអ្នកទាំងពីរមកដល់ពេលនេះ នៅមិនទាន់មានដំណឹងល្អពីទាយាទស្នងនឹងគេទៀត ទាំងដែលមិត្តភក្តិក្នុងសិល្បៈមួយចំនួនគេមានអស់ហើយនោះ។
ពិតទាយាទស្នងត្រកូលគឺជារឿងសំខាន់ ជាពិសេសសម្រាប់បុរសល្បីឈ្មោះរូបនេះ ដោយសារតែក្រៅពីតារាល្បីហើយ លោកក៏ជាអ្នកជំនួញ និង កូនម្ចាស់ សណ្ឋាគារ និង រីសត ល្បីនៅលើកោះ Phi Phi និង មានសណ្ឋាគារនៅលើកោះស្អាតបំផុតក្នុងប្រទេស
ព្រមទាំងជាសណ្ឋាគារជាប់លំដាប់ថ្នាក់លេខ ១០ ទូទាំងពិភពលោកផងដែរ។ មិនត្រឹមតែជាកូនអ្នកជំនួញប៉ុណ្ណោះទេ តារាប្រុសរូបនេះក៏មាននូវជំនួញផ្ទាល់ខ្លួនដោយមាន បើក Pub កម្សាន្តក៏ដូចជា ភោជនីយដ្ឋាន ព្រមទាំងមានក្លឹនហាត់ប្រាណ Health me fitness ផងដែរ៕ សូមមើលរូបភាពខាងក្រោម៖