ជារឿយៗគេតែងឃើញតារាល្បីៗថៃ តែងបង្ហាញបង្អួតភាពហុឺហារហាយសូររបស់ខ្លួន ដែលរកបានពីភាពល្បីល្បាញ ដោយការសម្ដែងសិល្បៈ។
ដោយឡែក មកមើលអ្នកចាត់ការតារារូបនេះវិញ មានភាពល្បីល្បាញ រហូតបានក្លាយជាសេដ្ឋីមានទ្រព្យសម្បត្តិវាល់លាន នោះគឺ A-Supachai ត្រូវបានគេស្គាល់ជាអ្នកមានឥទ្ធិពលមួយរូបនៅក្នុងសង្គមសិល្បៈថៃ
ហើយលោកក៏ត្រូវបានគេស្គាល់ថាជាអ្នកចាត់ការផ្ទាល់ខ្លួនឱ្យកំពូលតារាល្បីៗ ដូចជា Aum Patchrapa, Nadech Kugimiya, Bella Ranee, James Ma, Mai Davika, Weir Sukollawat និង Mark Prin ជាដើម រាប់ឆ្នាំមកហើយដែរ។
A-Supachai ជាអ្នកចាត់ការដែលភាពលុយហូរហៀរ និងភាពហុឺហារខ្លាំងថែមទៀតផង ដោយលោកទើបតែបានបើកបង្ហាញពីខុនដូថ្មីដ៏ប្រណីតរបស់ខ្លួន នៅជិត ICONSIAM នៅតាមដងទន្លេចៅប្រាយ៉ា។
ផ្នែកខាងក្នុងខុនដូតម្លៃថ្លៃមួយនេះ មានការតុបតែងម៉ូដយ៉ាងឆើតឆាយ ស៊ីវិល័យថ្លៃថ្នូរបែបអភិជនសម្បូរបែប ទាំងបន្ទប់គេង បន្ទប់ទទួលភ្ញៀវ និង ផ្ទះបាយ បំពាក់ដោយគ្រឿងសង្ហារិមប្រណីត។ ជាពិសេសលោកក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយផ្សេងទៀត
ដែលមានក្រុមហ៊ុនសហការជាមួយរាប់រយចូលដៃធ្វើ ទាំងការងារក្នុង និង ក្រៅប្រទេស រួមមានទាំងរឿងភាគដែលមានតារាល្បីៗក្រោមការគ្រប់គ្រងរបស់លោកទៀត៕ សូមមើលរូបភាពខាងក្រោម៖