កាលពីពេលថ្មីៗនេះ ក្នុងបទសម្ភាសសារព័ត៌មានមួយ កំពូលតារាស្រី Anne Thongprasom បានចេញមុខមកទម្លាយជុំវិញបញ្ហាសម្ពន្ធភាពខ្លួនជាមួយនឹងគូសង្សារដែលទាក់ទងគ្នាមក ២០ ឆ្នាំហើយតែពុំទាន់រៀបការធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បើតាមការផ្តល់បទសម្ភាសកំពូលតារាស្រីរូបនេះ បាននិយាយថាពេលនេះនាងប្រហែលលែងរៀបការអ្វីទៀតហើយ ព្រោះថានាងរស់នៅជាមួយសង្សារប្រៀបដូចជាគ្រួសារតែមួយទៅហើយ។ លើសពីការផ្ដល់បទសម្ភាសរឿងរៀបការរបស់ខ្លួន
ក្នុងនោះ Anne ក៏បានទម្លាយពីតារាប្រុសដួងចិត្តរបស់ខ្លួនផងដែរ នោះ គឺតារាប្រុសកូរ៉េ Gong Yoo ដែលគាប់ជួនថាថ្មីៗនេះ លោកទើបតែបង្កើតគណនី IG ផ្ទាល់ខ្លួនផងដែរ។ ជុំវិញរឿងតារាក្នុងដួងចិត្តនេះ
មហាជនអាចនិយាយបានថា Anne ជាគូប្រជែងនឹងតារាស្រី Aff ហើយ ដោយហេតុតារាប្រុស Gong Yoo ក៏ជា Idol របស់តារាស្រី Aff ផងដែរ។ជាមួយគ្នានោះ តារាស្រី Anne បាននិយាយបែបលេងសើចទៅកាន់ Aff ថា ពេលនេះនាង និង Aff ត្រូវក្លាយជាគូប្រជែងគ្នាហើយ។
Anne បន្តទៀតថា នាងជាជនទីមួយ ដែលចូលទៅចុច Follow គណនីអ៊ីនស្ត្រាក្រាមតារាប្រុស Gong Yoo មុនតារាស្រី Aff ។ដោយឡែកបើងាកទៅមើលតារាស្រី Aff ឯណោះវិញ បន្ទាប់ពីដឹងថា តារាស្រី Anne គាំទ្រតារាប្រុស Gong Yoo ដូចខ្លួនដែរនោះ
នាងក៏សរសេរខមមិនដោយភ្ជាប់ស្ទិកគ័ររូបសើចទៅវិញថា៖ «បងស្រី យើងទាំងពីរគិតយ៉ាងម៉េចឥឡូវ»។ ជាមួយនឹងឃើញការលេងសើចរបស់តារាស្រីទាំងពីរនេះ ពិតធ្វើឱ្យមហាជនទប់សំណើចមិនបានព្រោះស្រឡាញ់ប៉ះ Idol តែមួយដូចគ្នា។ ដូចនេះមានតែដណ្ដើមគ្នាធ្វើអ្នកគាំទ្រហើយ៕ សូមមើលរូបភាពខាងក្រោម៖