ពិតណាស់ តារាសម្ដែងប្រុសរូបងសង្ហា លោក Nine Naphat និងតារាស្រីរូបស្រស់ កញ្ញា Baifern ត្រូវបានទស្សនិកជន ចាប់អារម្មណ៍ខ្លាំង
ក្រោយពេលអ្នកទាំងពីរបានចាប់ដៃគ្នាសម្ដែងក្នុងរឿង «FriendZone» ដែលមានភាពស៊ីចង្វាក់គ្នា ថែមទាំងសមគ្នាខ្លាំងដូចគូស្នេហ៍ពិតៗតែម្ដង។ ទន្ទឹមនឹងនេះ ក្រោយពីទទួលបានការគាំទ្រខ្លាំង Baifern និងលោក Nine Naphat ក៏មានរឿងភាគជាមួយគ្នាជាបន្តបន្ទាប់
ជាពិសេស ដោយសារតែសមត្ថភាពទេពកោសល្យដ៏ពូកែ ក្នុងការដាក់មនោសញ្ចេតនាដល់ល្អពេក រហូតដល់មានហ្វេនៗ អ្នកគាំទ្រអ្នកទាំងពីរ ផ្គូរផ្គងអ្នកទាំងពីរនៅពីក្រៅឆាកសម្ដែងផងដែរ។ យ៉ាងណាមិញ បើងាកមើលតារាប្រុស
Nine Naphat ទោះបីជាកន្លងមករូបគេធ្លាប់បាននិយាយថាជាមិត្តនឹងតារាស្រី Baifern ក្តី ប៉ុន្តែក្នុងចិត្តលោកហាក់មានអ្វីលើសពីមិត្ត ព្រោះបើតាមការទម្លាយរបស់ម្តាយតារាប្រុសរូបនេះប្រាប់ទៅកាន់សារព័ត៌មានថៃមួយ
បានឱ្យដឹងថា Nine Naphat ធ្លាប់បានបង្ហើបពីអារម្មណ៍ពិតរបស់ដល់ខ្លួនជាម្តាយថា ស្រឡាញ់តារាស្រី Baifern។ ក្រោយលេចឮពាក្យទាំងនេះចេញពីមាត់ម្តាយ Nine Naphat មក ពេលនោះហើយ ដែលមហាជនកាន់តែចាប់ក្រសែភ្នែក
មើលពីសកម្មភាពរបស់តារាប្រុសរូបនេះ ដែលមានទៅកាន់តារាស្រីរាងតូចច្រឡឹង Baifern។ មិនតែប៉ុណ្ណោះ ថែមទាំងចង់ឱ្យអ្នកទាំងពីក្លាយជាគូស្នេហ៍នឹងគ្នាឆាប់ៗទៀតផង៕ សូមមើលរូបភាពខាងក្រោម៖