ថ្មីៗនេះ នៅលើបណ្ដាញសង្គមកំពុងតែផ្ទុះការចាប់អារម្មណ៍ចំពោះតារាសម្ដែងស្រីនាង Matt Peeranee បន្ទាប់ពីនាងបានចុច Unfollow សង្សារបណ្ដូលចិត្តជាសេដ្ឋីកូនមួយលុយវាល់លានដុល្លារ នាយ Songkran ដែលជាអតីតស្វាមីតារាសម្ដែងស្រីជួរមុខនាង Aff Taksaorn ។
ជុំវិញរឿងរ៉ាវនេះបានធ្វើឱ្យមហាជនជាច្រើនកំពុងតែចោទជាចម្ងល់គ្រប់ៗគ្នា ដោយនៅសុខៗស្រាប់តែឃើញតារាសម្ដែងស្រីនាង Matt បែរជាចុច Unfollow ដោយមហាជនម្នាក់ៗយល់ថាទំនាក់ទំនងស្នេហារវាង Matt និង Songkran ប្រហែលជាប្រេះឆាគ្នាផងមិនដឹង។
យ៉ាងណាមិញ បន្ទាប់រឿងរ៉ាវនេះបានផ្ទុះកក្រើកនៅលើបណ្ដាញសង្គមមក ក្នុងនោះគេក៏កត់សម្គាល់ឃើញថាតារាសម្ដែងស្រីនាង Matt បានចេញមកលាតត្រដាងការពិតហើយដែរ ដោយនាងបានសរសេរឆាតឆ្លើយឆ្លងតាមរយៈការធ្វើបទសម្ភាសជាមួយនឹងកម្មវិធីក្នុងស្រុកមួយ ដែលមានតារាសម្ដែងស្រីនាង Patt Napapa ជាពិធីករលើកមកបង្ហាញក្នុងកម្មវិធី ។
តាមរយៈឆាតនោះ តារាសម្ដែងនាង Matt ក៏បានសរសេរថានាងច្រឡំដៃមិនដឹងថាចុច Unfollow សង្សាររបស់ខ្លួនតាំងពីពេលណាទេ នាងក៏ទើបតែតែដឹងខណៈដែលព័ត៌មានចេញផ្សាយព្រោងព្រាតនេះដែរទេ
ក៏ប៉ុន្តែអ្វីដែលរឹតតែធ្វើឱ្យមហាជនចាប់អារម្មណ៍នោះ គឺតាមរយៈឆាតឆ្លើយឆ្លងជាមួយនឹងពិធីការិនី Patt ដែលនៅឃ្លាចុងក្រោយតារាសម្ដែងស្រីនាង Matt បានសរសេរថា ៖ «នេះសំណាងហើយ ធ្លាប់គិតថានឹង Unfollow ស្រីម្នាក់នោះដែរ» ។
ឃ្លាចុងក្រោយនេះ ខណៈដែលពិធីករ Patt អានហើយក៏ប្រញាប់លុបសារនោះចេញភ្លាមៗ ដោយឃ្លានោះទំនងជាតារាសម្ដែងនាង Matt ចង់និយាយថាទៅអតីតប្រពន្ធដើមរបស់សង្សារនាង គឺតារាសម្ដែងស្រីនាង Aff ។
ទន្ទឹមនឹងបែកធ្លាយសារមួយនេះឡើង បានធ្វើឱ្យអ្នកគាំទ្រសម្ដែងការមិនពេញចិត្តចំពោះ Matt ហើយពួកគេក៏បានយករឿងរ៉ាវនោះទៅវិភាគវែកញែក ដោយមានមហាជនខ្លះនិយាយថា ហេតុអ្វីបានជានាងចាំបាច់មកនិយាយបែបនេះ បើចង់ចុចក៏ចុចទៅមិនគួរយកវាមកលាតត្រដាងឡើយ ឬក៏នាងមិនហ៊ានចុចខ្លួនឯងខ្លាចមហាជនរិះគន់ ដូចគ្នានេះតារាសម្ដែងស្រីនាង Matt ក៏បានត្រូវអ្នកគាំទ្ររិះគន់យ៉ាងចាស់ដៃផងដែរ ៕
សូមមើលរូបភាពខាងក្រោម៖