នកដែលនិយមតាមដានរឿងភាគថៃ ប្រាកដជាធ្លាប់បានស្គាល់ អតីតតារាសម្ដែងប្រុសប្រចាំប៉ុស្តិ៍ លេខ ៧ លោក Stephan ដែលបានបន្សល់ទុកនូវស្នាដៃសម្ដែង
នៅក្នុងរឿងភាគល្បីៗ ជាច្រើន កាលពីជាង ១០ ឆ្នាំមុន ជាពិសេស លោកថែមទាំងបានចាប់ដៃគូសម្ដែងជាមួយកំពូលតារាស្រីដ៏ឆ្នើម ដូចជា Aum Patcharapa Kwan Usamanee ជាដើម។ យ៉ាងណាមិញ បើទោះបីជា
ពេលបច្ចុប្បន្ននេះ លោក Stephan បានឃ្លាតឆ្ងាយពីវិស័យសិល្បៈមួយរយៈ ព្រមទាំងបានប្រកាសថា លោកមិនមែនជាតារាទៀតនោះ ប៉ុន្តែនៅតែមាន អ្នកគាំទ្រជាច្រើន ដែលតែងតែតាមដាន ពីជីវិត និងរបៀបរស់នៅរបស់លោក
ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ លោក Stephan បានធ្វើឲ្យហ្វេនៗជាច្រើន កាន់តែចាប់អារម្មណ៍ជាមួយមុខមាត់របស់ ដែលនៅតែមានភាពស្រស់សង្ហា ថែមទាំងមានភាពទាក់ទាញមិនចាញ់ពីមុនឡើយ
ទោះបីជាពេលនេះ លោកមានវ័យកាន់តែជ្រេក៏ដោយ ដែលធ្វើឲ្យហ្វេនៗជាច្រើន មានភាពពេញចិត្ត ក៏ដូចជា កោតសរសើរពីសម្រស់របស់លោកយ៉ាងច្រើនកុះករផងដែរ។ យ៉ាងណាមិញ បើងាកទៅមើលពីជីវិតឯកជនរបស់លោកនាពេលនេះវិញ
ក្រោយពីលោកបានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមក ពេលនេះតារាប្រុសលោក Stephan Antihero បែរជាកំពុងសំងំសាងក្តីសុខជាមួយអាជីពថ្មីរបស់លោក ដោយមហាជនជាច្រើនមិនដែលបានដឹងពីមុនមក នោះគឺលោកក្លាយជា Youtuber ម្នាក់ ដែលវីដេអូរបស់លោកភាគច្រើនគឺជាញុំាអាហារ៕ សូមទស្សនារូបភាពខាងក្រោម៖