ដូចដែលបងប្អូនបានដឹងហើយ ពីការស្លា.ប់របស់តារាស្រី Tangmo ដែលធ្វើឱ្យមហាជនជាច្រើន មានការសោកស្ដាយ ហើយក្នុងនោះក៏មានតារាប្រុសវ័យក្មេង Nick Kunatip ដែលជាអតីតសង្សាររបស់នាង ចេញមុខមកនិយាយឈឺឆ្អាល។
ភាគច្រើនគេឃើញតារាប្រុសរូបនេះ តែងតែនិយាយទម្លាយរឿងអត្តចរិតរបស់ Gatick ជានិច្ច ហើយថ្មីៗនេះទៀតសោត លោកបានចេញមកនិយាយថា តាំងពីពេលលោកនៅរាប់អាន Tangmo លោកក៏ស្គាល់ Gatick ដែរ
ហើយមើលទៅនាងក៏ជាមនុស្សគួរឱ្យស្រឡាញ់ ដែលមើលទៅ Gatick ក៏ស្រឡាញ់ Tangmo ហើយ Tangmo ក៏ស្រឡាញ់ Gatick ដូចគ្នា តែបន្ទាប់មកមានការប្រែប្រួលយ៉ាងណាលោកមិនដឹងទៀតទេ។ ចំណែករឿង Tangmo ទៅបត់ជើងនៅនៅចុងទូក
គឺលោកមិនជឿនោះទេ ដោយសារតែនៅលើទូកនោះសុទ្ធតែមនុស្សប្រុស ត្បិតតែ Tangmo ជាមនុស្ស គិតធ្វើអ្វីងាយៗមែន តែមើលទៅមិនងាយដល់ថ្នាក់នេះទេ។ យ៉ាងណាមិញ ក្រោយពីបានឮសម្តីទាំងនេះ មានមហាជនមួយចំនួនបានរិះគន់ថា Nick
បានការពារចូលខាង Gatick ដោយសារតែលោកនិយាយថា នាងជាមនុស្សគួរឱ្យស្រឡាញ់ ប៉ុន្តែ Nick ក៏បានតបទៅវិញដែរថា ខ្លួនមិនបានចូលខាង Gatick និង កាន់ជើងនាងឡើយ ពោលគឺនិយាយតាមដែលគេសួរប៉ុណ្ណោះ ហើយលោកក៏បាន ស្នើសុំកុំឱ្យលើករឿងមករញ៉េរញ៉ៃពាក់ព័ន្ធទៀតអី លោកពិតជាហត់នឿយណាស់៕ សូមមើលរូបភាពខាងក្រោម៖