នាពេលថ្មីៗនេះ តារាចម្រៀង អីណូ បានបង្ហោះប្រាប់ទស្សនិកជន ចំពោះរឿងរ៉ាវដែលលោកកំពុងត្រៀមខ្លួនធ្វើជាឪពុកគេ នៅពេលខ្លីៗខាងមុខនេះហើយ។
ដោយឡែក ម្ចាស់បទ អូនកុំយំរូបនេះ បានសម្តែងពីអារម្មណ៍ត្រេកអរ នៅពេលខ្លួនអាចធ្វើជាឪពុកគេបានហើយ ដោយលទ្ធផលឆ្លុះអេកូបានបញ្ជាក់ថា ភរិយាលោកមានផ្ទៃពោះហើយ ដូច្នេះនៅពេលទារកគ្រប់ខែ និងសម្រាលរួចរាល់ តារាប្រុសគឺអាចឃើញមុខបុត្រហើយ។
ជាងនេះទៅទៀត បើទោះជាភរិយាមិនទាន់ដល់ពេលសម្រាលកូនក្តី លោក អ៊ីណូ និង ភរិយា ក៏បានត្រៀមឈ្មោះយ៉ាងពីរោះដាក់ឱ្យកូនប្រុសដំបូងរួចហើយដែរ គឺមានឈ្មោះថា «ភាពវីណូតា ថាដា»។
យ៉ាងណាមិញ អ្នកគាំទ្រក៏បានចូលរួមអបអរ ដល់ តារាចម្រៀង អីណូ ដែលទទួលបានសមាជិកថ្មីក្នុងក្រុមគ្រួសារបែបនេះផងដែរ៕ សូមមើលរូបភាពខាងក្រោម៖