ជឿជាក់ថាប្រិយមិត្តនៅតែចាំបាននាង យ៉ែម មានឈ្មោះពិតថា Noonrami Ramida ដែលជាតួអង្គអ្នកបម្រើក្នុងរឿង «បុព្វេសន្និវាស»។ បច្ចុប្បន្ន
តារាស្រីរូបនេះបានរៀបការជាមួយនឹងតារាប្រុសរូបសង្ហា លោក Louis Scott ដោយរស់នៅយ៉ាងមានសុខសុភមង្គល។ ថ្មីៗនេះ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗរំជួលចិត្ត បន្ទាប់ពី បានឃើញការបង្ហាញរូបភាពស្វីតៗ ជាមួយនឹងស្វាមី
ដែលអ្នកទាំងពីរ បានចំណាយពេលវេលា និងបញ្ចេញសកម្មភាពដ៏រ៉ូមែនទិក ក្រោមបរិយាកាសនាពេលរាត្រី ពោរពេញទៅដោយក្ដីស្រលាញ់ ដែលមានចំពោះគ្នាទៅវិញទៅមក។ ជាពិសេស តាមរយៈរូបភាពទាំងនេះ
បណ្ដាអ្នកគាំទ្រ បានបង្ហាញពីអារម្មណ៍រំភើបជំនួស ដោយបានឃើញពីភាពផ្អែមល្ហែមមិនប្រែប្រួល នៅក្នុងជីវិតប្ដីប្រពន្ធរបស់ តារាប្រុសស្រីទាំងពីររូបនេះ ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖