បានធ្វើឱ្យមហាជនជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើតារាសម្តែងវ័យក្មេង លោក Tee Thanaphon បន្ទាប់ពី មានពាក្យចចាមអារ៉ាមថា លោកជាបុរសវ័យក្មេងម្នាក់
ដែលបានមកចែចង់ តារាស្រី Aff Thaksorn និងធ្វើឲ្យពួកគេកាន់តែចង់ដឹងថាតើ រឿងនេះពិតប្រាកដដែរឬយ៉ាងណា។ ប៉ុន្តែ ថ្មីៗនេះ លោក Tee Thanaphon ក៏បានបង្ហាញបទសម្ភាសន៍ អំពីបញ្ហាមួយនេះ ដោយបានបង្ហើបថា
បានចូលចិត្ត តារាស្រី Aff ជាយូរមកហើយ នៅក្នុងពេលជួបគ្នា តាមកម្មវិធីនានា ព្រមទាំងបានសុំថតរូបជាមួយគ្នាគ្រប់ពេល តាមដែលអាចធ្វើទៅបាន ទៀតផង។ មិនត្រឹមតែណ្ណោះ តារាប្រុសវ័យក្មេងរូបនេះ ក៏បានបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើល
នៅពេលដែលមានព័ត៌មានជាមួយ Aff ព្រោះថា ខ្លួនគឺជាមនុស្សម្នាក់ ដែលចូលចិត្ត និងកោតសរសើរចំពោះ Aff ហើយក៏មិននឹកស្មានថា នឹងថ្ងៃណាមួយ ដែលមានទំនាក់ទំនង ក៏ដូចជាការចាប់គូរ ជាមួយនឹងតារាស្រីរូបនេះ ផងដែរ។
តែទោះជាយ៉ាងណា ចំពោះស្ថានភាពបច្ចុប្បន្នរបស់ តារាប្រុស លោក Tee Thanaphon គឺនៅលីវនៅឡើយទេ។ ហើយរូបលោក ក៏បានលើកឡើងថា នឹងផ្តោតតែលើការធ្វើការ ឲ្យបានល្អបំផុតជាមុនសិន ព្រោះទើបតែចាប់ផ្តើមអាជីពសម្តែង បានពីរបីឆ្នាំប៉ុណ្ណោះ ចំណែកឯ រឿងស្នេហាវិញ លោកចាំគិតគូរនៅពេលក្រោយទៀត៕ សូមទស្សនារូបភាពខាងក្រោម៖