ជាការពិតណាស់ ភាពស្រស់ស្អាត គឺជារឿងដ៏សំខាន់មួយ ដែលមនុស្សគ្រប់គ្នា ប្រាថ្នាចង់បាន ជាពិសេស ទៅលើសម្រស់ក៏ដូចជាមុខមាត់តែម្ដង ខណៈដែលមនុស្សមួយចំនួន
បានឈានដល់ការចំណាយជាច្រើន ក្នុងការកែកុន ដើម្បីទទួលបានសម្រស់ដ៏ទាក់ទាញ។ ជាក់ស្ដែង កាលពីថ្មីៗនេះ យោងតាមទំព័រហ្វេសប៊ុកថៃដ៏ល្បី មួយបានបង្ហាញរូបភាពជាច្រើនសន្លឹករបស់នារីម្នាក់
ជាមួយនឹងសម្រស់ដ៏ស្រស់សោភាគួរជាទីចាប់អារម្មណ៍ តែផ្ទុយទៅវិញ នៅក្នុងនោះដែរ ក៏បានធ្វើឲ្យអ្នកទស្សនាតាមបណ្ដាញសង្គម មានភាពភ្ញាក់ផ្អើល ក្រោយពីឃើញមុខមាត់កាលពីមុនរបស់នាង ដែលមានភាពខុសប្លែកពីគ្នា ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ តាមប្រភពដដែលនេះ ក៏បានបង្ហើបឲ្យដឹងថា រូបនាងបានធ្វើការកែសម្ផស្សជាច្រើនកន្លែងនៅលើផ្ទៃមុខ មុននឹងបានសម្រស់់ដ៏លេចធ្លោមួយនេះ ដែលមានដូចជា កែថ្គាម ច្រមុះ ចង្កា ច្រមុះ កាត់ស្លាបច្រមុះ
កាត់បន្ថយជាតិខ្លាញ់ក្រោមភ្នែក សាច់ដុំភ្នែក ព្រមទាំង កែមាត់ ដែលសរុបទាំងការចំណាយក្នុងការកែកុនទាំងអស់នេះ ប្រមាណខ្ទង់ ៧៨ លានវ៉ុន (ប្រហែល ៦ម៉ឺន៥ពាន់ដុល្លារ)៕ សូមទស្សនារូបភាពខាងក្រោម៖