សព្វថ្ងៃល្បីល្បាញខ្លាំង ទើបសង់ផ្ទះជូនម្ដាយហើយ តែនៅពីក្រោយភាពជោគជ័យនេះ Nadech ឆ្លងកាត់ជីវិតកំព្រាយ៉ាងកម្សត់ ជាមួយម្ដាយបែបនេះ

0

ក្រៅពីទទួលបាននូវភាពជោគជ័យក្នុងការងារសិល្បៈហើយ តារាសម្ដែងប្រុស លោក Nadech ថែមទាំងបានបង្ហាញនូវភាពជោគជ័យរបស់ខ្លួនមួយទៀត ដែលកំពុងតែធ្វើឲ្យអ្នកម្ដាយមានភាពសប្បាយរីករាយ ជាមួយនឹងផ្ទះថ្មីយ៉ាងធំ ដែលកំពុងតែធ្វើការសាងសង់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងនោះដែរ រូបភាពបង្ហាញពីដំណើរការនៃការសាងសង់ផ្ទះដ៏ប្រណីត និងមានទីធ្លាធំទូលាយ ក៏បានបង្ហាញឲ្យឃើញពេញបណ្ដាញសង្គម ដើម្បីឱ្យអ្នកគាំទ្រ បានទស្សនាពីភាពឆើតឆាយ ជាលើកដំបូង។ជាពិសេស គម្រោងសាងសង់ផ្ទះមួយនេះ អាច​ចាត់​ទុក​ថា ​ជាក្ដី​សុបិន​មួយ​ទៀត​របស់ លោក​ Nadech ព្រោះ​កន្លង​មក ខាង​សារព័ត៌មាន ​តែងតែ​ចេញ​មក​និយាយ​ ពី​ចេតនា​របស់​លោក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ញឹក​ញាប់ ទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​ពី​​នេះ អ្នកម្ដាយ​របស់​ Nadech ក៏​បានបង្ហោះសារ ​បង្ហាញពីអារម្មណ៍សប្បាយរីករាយ ទៅកាន់កូនប្រុសដែលមានទេពកោសល្យ និងសម្រេចបាននូវភាពជោគជ័យមួយនេះ។ ដោយឡែក បើក្រឡេកទៅមើលពីជីវិតពិតរបស់លោកតាំងពីកុមារវិញ ប្រហែលមានមហាជនមិនច្រើននោះទេដែលបានដឹង ដោយលោកគឺជាក្មេងដ៏កម្សត់ម្នាក់ មិនធ្លាប់ទទួលបានភាពកក់ក្តៅពីឪពុកម្តាយបង្កើតឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបង្ហើបពីតារាប្រុស Nadech កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅថា ឪពុកម្តាយដែលចិញ្ចឹមបីបាច់លោកតាំងពីតូចមកទល់ពេលនេះ មិនមែនជាឪពុកម្តាយបង្កើតរបស់លោកទេ។ តាមពិតម្តាយសព្វថ្ងៃនេះ គឺជាម្តាយមីងដែលត្រូវជាប្អូនបង្កើតរបស់ម្តាយលោក។ ចំណែកឪពុកសព្វថ្ងៃវិញ គឺជាស្វាមីរបស់ម្តាយមីងលោក ដែលជាជាជនជាតិជប៉ុន។ Nadech បានបន្ថែមថា ចំពោះឪពុកបង្កើតរបស់លោក គឺជាជនជាតិអូទ្រីស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាប្រុស Nadech ក៏បន្ថែមទៀតថា ឪពុកម្តាយបង្កើតរបស់លោកបានចែកផ្លូវគ្នាតាំងពីលោកនៅតូចម្ល៉េះ ដោយបន្សល់ទុកលោកឱ្យម្តាយមីងចិញ្ចឹម រហូតមកទល់លោករៀនថ្នាក់ទី ៨ ទើបលោកដឹងថាឪពុកម្តាយដែលចិញ្ចឹមលោករាល់ថ្ងៃមិនមែនជាឪពុកម្តាយបង្កើត។ ទោះជាលោកបានដឹងការពិតក្តី តែក្តីស្រឡាញ់លោកចំពោះម្តាយឪពុកចិញ្ចឹមនៅតែមានដូចដើម មិនដែលប្រែឡើយ ព្រោះពួកគាត់ជាមនុស្សដែលនៅពីក្រោយភាពជោគជ័យរបស់លោកនៅថ្ងៃនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវនេះ ប្រិយមិត្តពិតជាបានជ្រាបច្បាស់ហើយពីជីវិតរបស់តារាប្រុស Nadech បើទោះបីជាលោកមិនដែលឃើញមុខ និង ទទួលបានការស្រឡាញ់ថ្នមថែពីម្តាយឪពុកបង្កើតក្តី តែលោកនៅតែមានស្នាមញញឹម និង បន្តក្តីស្រមៃជាមួយឪពុកម្តាយចិញ្ចឹមរហូតបានជោគជ័យក្នុងជីវិតដូចសព្វថ្ងៃ៕ សូមមើលរូបភាពខាងក្រោម៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​