លោក Pong Nawat ដែលភាគច្រើនគេស្គាល់ថាជាតារាសម្តែងដែលមានទេពកោសល្យជាមួយ និងរូបរាងសង្ហារនោះនៅតែរក្សាកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងការងារសិល្បៈដដែលហើយថ្មីៗនេះ
លោក Pong កំពុងតែមមាញឺកជាមួយនឹងការថតរឿងថ្មីចំណងជើងថា “Wang Thong” ដែលដក់ស្រង់ពីអក្សរសាស្ត្រថៃ។ រឿងនេះក៏មានការចូសរូមសម្តែងរបស់តារាស្រីស្រស់ “Mai” Davika Hoorne ផងដែរ។ តារាជើងចាស់រូបនេះបានប្រលូក
ក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០១ រហូតមកដល់បច្ចុប្បន្ន ហើយមិនត្រឹមតែ មានទេពកោសល្យសិល្បៈខ្ពស់ទេ លោក Pong ក៏មានងារជាអនុបណ្ឌិតម្នាក់ផងដែរ លោកបានបញ្ចប់ ការសិក្សាខាងផ្នែកសេដ្ឋកិច្ច ទាំងបរិញ្ញាបត្រនិងអនុបណ្ឌិតនៅសាកលវិទ្យាល័យលំដាប់ឈានមុខគេនៅ ឯប្រទេសថៃ ថែមទៀតផង។
យ៉ាងណាមិញ បើយោងតាមព័ត៌មានមួយក្នុងស្រុកថៃ បានឱ្យដឹងថា មុននឹងក្លាយខ្លួនមកជាអ្នកសម្ដែងដែលមានឈ្មោះបោះសំឡេងល្បីដូចសព្វថ្ងៃតារាប្រុសសាច់ដុំកង់ៗរូបសង្ហា Pong Nawat ធ្លាប់ជាមន្ត្រីរាជការបម្រើការក្នុងក្រសួងសេដ្ឋកិច្ច
និង ហិរញ្ញវត្ថុ ប្រទេសថៃ តែក្រោយមកលោកក៏បានប្ដូរអាជីពមកជាអ្នកសិល្បៈ ព្រោះមានទេពកោសល្យពីកំណើត ។ តារាប្រុសរូបនេះបច្ចុប្បន្នវ័យ៤០ប្លាយឆ្នាំជាងទៅហើយ តែលោកស្រលាញ់សុខភាពណាស់ បានថែរក្សានូវ សុខភាព
របស់ខ្លួនអោយរឹងមាំ ដោយធ្វើការហាត់ប្រាណជាប្រចាំ ហើយឥឡូវនេះលោកក៏ជា ឯកអគ្គរដ្ឋទូត សុឆន្ទៈ របស់ ផលិតផលសុខភាព តែខ្ញី ហតតា ដែលជាតែខ្ញី សុខភាពលេខមួយនៅប្រទេសថៃ៕ សូមមើលរូបភាពខាងក្រោម៖