តារាសម្ដែងប្រុសជើងចាស់ Nirut Sirijanya ដែលត្រូវគ្រប់គ្នាស្គាល់ច្បាស់ ពេលដើរតួជា «ព្រះហោរាធិបតី» និងជាឪពុករបស់ ឃុនមឿន តួឯកប្រុសក្នុងរឿង បុព្វេសន្និវាស ដែលជារឿងភាគមួយទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ជាពិសេសតួអង្គសម្ដែងសុទ្ធសឹងតែជាកំពូលតារាល្បីក្នុងប្រទេស។
ដោយសារតារាសម្ដែង Nirut Sirijanya ជារៀមច្បងសិល្បៈ និងតែងផ្ដល់ដំបូន្មានល្អ ព្រមទាំងភាពកក់ក្ដៅដល់គ្រប់គ្នា ពិសេសអ្នកសិល្បៈជំនាន់ក្រោយ ទើបលោកក្លាយជាតារាសម្ដែង ដែលទទួលបានការគោរពរស្រលាញ់ពីអ្នកសិល្បៈដូចគ្នា។
បច្ចុប្បន្នតារាប្រុសលោក Nirut មានអាយុ ៧៥ ឆ្នាំហើយ តែអាជីពជាតារាសម្ដែងលោកនៅតែបន្តដូចដើម។ អាយុច្រើនបែបនេះហើយ ហេតុអ្វីលោកមិនចូលនិវត្តន៏? ទន្ទឹមនឹងចម្ងល់ទាំងនេះ គេក៏ធ្លាប់ឃើញតារាប្រុសជើងចាស់រូបនេះចេញមកទម្លាយកាលពីពេលកន្លងទៅផងដែរថា ៖
«ក្នុងនាមលោកជាតារារបស់មហាជន ពោលគឺក្នុងនាមជាអ្នកស៊ីឈ្មួលគេ ប្រសិនបើគេជួលលោកទៅសម្ដែង លោកក៏នៅតែទៅសម្ដែង ពីព្រោះថាវាអាជីពលោកស្រាប់ទៅហើយ លោកមិនចង់ធ្វើខ្លួនជា Superstar អ្វីនោះទេ
ពីព្រោះថាភាពល្បីល្បាញនេះគឺកើតចេញពីអ្នកដែលជួលយើង ប្រសិនបើគ្មានអ្នកជួលទៅសម្ដែងក៏ពុំអាចកើតជាតារាល្បីបានពានរង្វាន់នោះដែរ។ អ្វីដែលសំខាន់គឺលោកចង់ក្លាយជាកូនឈ្មួលដ៏ល្អមិនចង់ឱ្យគេនិយាយដើមចុង ព្រោះកម្លាំងសុខភាពរបស់លោកនៅតែអាចធ្វើបាន»៕ សូមមើលរូបភាពខាងក្រោម៖