មួយរយៈក្រោយមកនេះ ឃើញថា ប្រជាប្រិយភាពរបស់ តារាសម្ដែងប្រុស លោក Punjan Prama កាន់តែមានសន្ទុះខ្លាំង និងទទួលបានការគាំទ្រពីហ្វេនៗជាច្រើន
ដោយសារតែទេពកោសល្យនៅក្នុងការសម្ដែង តារាចម្រៀង តារាបង្ហាញម៉ូត និង ពិធីករ ព្រមទាំងរូបសម្រស់ដែលអាចទាក់ទាញចិត្តពីមនុស្សគ្រប់គ្នា ទៀតផង។ ប៉ុន្តែមិនសមសោះ និងគួរឱ្យសោកស្ដាយជាខ្លាំង ដែលតារាប្រុសរូបនេះ
បាត់មុខពីសិល្បៈមួយរយៈ ហើយជាពិសេសនោះគឺតារាប្រុសរូបនេះ ត្រៀមខ្លួនដកឃ្លាពីការងារក្នុងសិល្បៈ ដើម្បីងាកមកចាប់អាជីព ធ្វើជាកីឡាករវាយកូនហ្គោល ជំនួសវិញ។ យ៉ាងណាមិញ នៅក្នុងការផ្តល់បទសម្ភាសអំពីបញ្ហានេះ
លោក Punjan ផ្ទាល់ ក៏បានបកស្រាយទៅកាន់សាធារណជន ដោយនិយាយថា៖ «នៅពេលអនាគត ខ្ញុំចង់ក្លាយជាកីឡាករវាយកូនហ្គោលម្នាក់។ ខ្ញុំពិតជាចង់ចាប់យកអាជីពជាកីឡាករវាយកូនហ្គោលនេះណាស់។ កាលពីមុន ខ្ញុំចង់សម្ដែងក្នុងរឿងភាគល្បីៗ ព្រោះតែខ្ញុំត្រូវការលុយ ឥឡូវខ្ញុំ បានរកផ្លូវឃើញហើយ»៕ សូមមើលរូបភាពខាងក្រោម៖