បន្ទាប់ពីបានប្រកាសជាផ្លូវការ ចំពោះស្នេហាថ្មីរបស់ តារាសម្ដែងប្រុស លោក Punjan Prama ជាមួយនឹង Mishima Risa ដែលជាតារាម៉ូដែលស្រីជនជាតិជប៉ុន
កំពុងពេញនិយមតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន ជាពិសេស ក៏បានធ្វើឱ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងកាន់តែតាមដានពីសកម្មភាពរបស់គូស្នេហ៍មួយនេះ។ យ៉ាងណាមិញ បើទោះបីជា មិនទាន់មានរូបភាពគូស្នេហ៍
ដែលអាចឲ្យហ្វេនៗបានមើលឃើញក៏ដោយ តែគូស្នេហ៍របស់តារាប្រុសរូបនេះ នៅតែមានភាពផ្អែមល្ហែមបំផុត ដោយកាលពីថ្មីៗនេះ តារាម៉ូដែល Mishima Risa បានចេញមកបង្ហោះឃ្លីបមួយ បង្ហាញពីពេលវេលាស្វីតៗ ដើម្បីអបអរ
និងជូនពរថ្ងៃខួបកំណើត គម្រប់ ៣៥ ឆ្នាំ របស់ លោក Punjan ថែមទៀតផង។ ហើយជាពិសេសថ្មីៗនេះ តារាប្រុសរូបនេះ បានបង្ហើបរឿងរៀបការឱ្យដឹងថា បើគូស្នេហ៏លោកគិតថាការររៀបការពិតសំខាន់ខ្លាំង លោកក៏អូខេ ហើយលោកគិតថាចុងក្រោយទោះបីបានរៀបការ ឬ មិនបាន ក៏លោកអាចនៅជាមួយគ្នាដែរ៕ សូមមើលរូបភាពខាងក្រោម៖