កាលពីអំឡុងខែធ្នូឆ្នាំ ២០២១ ប្រភពព័ត៌មានជាច្រើនបានចេញផ្សាយថា តារាសម្ដែង និងជាតារាបង្ហាញម៉ូតមីយ៉ាន់ម៉ាលោក Paing Takhon ត្រូវបាន.ផ្ត.ន្ទា.ទោ.ស.ឲ្យជាប់.ព.ន្ធ.នា.គារ.រយៈពេល៣ឆ្នាំ
ព្រោះតារារូបនេះបានធ្វើចលនា.ប្រ.ឆាំ.ង.រដ្ឋ.ប្រ.ហា.រ. ញុះ.ញ.ង់.ឲ្យមានការ.បះ.បោ.រផ្ដួលរម្លំរាជរដ្ឋាភិបាល ប៉ុន្តែកាលពី ថ្ងៃទី២ ខែមីនា មានសេចក្តីរាយការណ៍ពីក្រុមប្រឹក្សាយោធាបានប្រកាសពីការដោះលែងឲ្យតារារូបនេះមានសេរីភាពឡើងវិញ។
ក្រោយត្រឡប់មកផ្ទះបានជួបជុំក្រុមគ្រួសារឡើងវិញ រឿងដែលមហាជនចាប់អារម្មណ៍ខ្លាំងបំផុតគឺរូបរាងរបស់ Paing Takhon ពេលចេញពីការឃុំឃាំងថ្មីៗ បានផ្លាស់ប្ដូរស្ទើរតែចំណាំមិនបាន ដោយលោកធ្លាប់ជាបុរសសង្ហា
មានរូបរាងខ្ពស់ស្រឡះ មុខមាត់ស្នាមញញឹមសម្បូរមន្តស្នេហ៍ឆក់ទាញបេះដូងស្រីៗឱ្យឈ្លក់វង្វេងដោយមិនដឹងខ្លួននោះ បែរជាដុះពុកមាត់ពុកចង្ការ ចំណែកឯសម្បុរស្បែកក៏ខ្មៅស្រអាប់ រាងកាយស្គមស្គាំងគួរឱ្យអាណិតបំផុត។
ហើយថ្មីៗនេះ តារាប្រុសកម្ពស់ខ្ពស់ សាច់ដុំធំៗរូបនេះ ត្រលប់មកក្នុងរង្វង់សិល្បៈ ក៏ដូចជាបានបង្ហាញមុខនៅលើបណ្ដាញសង្គមជារឿយៗ យើងសង្កេតឃើញថា ពេលនេះ Paing Takhon ចាប់ផ្ដើមត្រលប់មកមានទឹកមុខស្រស់ថ្លា
សាច់ឈាមស្រស់បស់ឡើងវិញ ពិសេសនៅតែសង្ហា ដែលធ្វើឲ្យគ្រប់គ្នាឃើញហើយសប្បាយចិត្ត និងនៅតែមានកម្លាំងចិត្តបន្តគាំទ្រតារារូបនេះជាហូរហែ៕ ទស្សនារូបភាពខាងក្រោម៖