ប្រិយមិត្តបានដឹងរួចមកហើយពីខ្សែភាពយន្តភាគថៃល្បីរឿង «បុព្វេសន្និវាស» ដែលមានតួសម្តែងស្រីសំខាន់ៗ គឺតារាស្រី Bella Ranee សម្តែងជាតួនាង ការ៉ាកេត និង នាង Prang Kannarun សម្តែងជាតួនាង មេយីង ចាំងវ៉ាត។
យ៉ាងណាមិញ បើងាកមើលវាសនាកំពូលតារាស្រីទាំងពីរដែលជាតួស្រីសម្តែងក្នុងរឿង «បុព្វេសន្និវាស» ហាក់ខុសគ្នា ដោយថ្មីៗនេះពួកនាងបានភប់ប្រសប់រឿងមួយ ក្នុងពេលដំណាលគ្នាទាក់ទងរឿងស្នេហា ធ្វើឱ្យកក្រើកអស់ពិភពឧស្សាហកម្មកម្សាន្តថៃ និង បណ្តាអ្នកគាំទ្រ ដោយមានម្នាក់ហាក់ជាប្រេះស្រាំបេះដូង ព្រោះបែកបាក់គូស្នេហ៍ និង ម្នាក់ទៀតហាក់ជាទទួលបានដំណឹងល្អក្នុងរឿងស្នេហានេះ។
តារាស្រី Prang Kannarun បន្ទាប់ពីសាងស្នេហ៍ជាមួយតារាប្រុស Two Pee បាន ១០ ឆ្នាំ ពេលនេះ គូស្នេហ៍តារាប្រុសស្រីនេះបានមានដំណឹងល្អហើយ ដោយកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ នាង Prang Kannarun ត្រូវបានគូស្នេហ៍គឺលោក Two Pee
បានលុតជង្គង់ជាមួយចិញ្ចៀនសុំនាងរៀបការ ខណៈកំពុងធ្វើដំណើរកម្សាន្តនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយតារាស្រី Prang ក៏បានយល់ព្រម ហើយពួកគេក៏ត្រៀមនឹងមានគម្រោងចូលរោងការឆាប់ផងដែរ។
ក្នុងបទសម្ភាសសារព័ត៌មានមួយ តារាប្រុស Two Pee បានទម្លាយថា៖« នៅឆ្នាំក្រោយនេះលោកនឹងកាន់ដៃសង្សារបណ្ដូលចិត្តចូលរោងការហើយ តែពុំទាន់ប្រាកដថាថ្ងៃណា ខែណានោះឡើយ» ។ ក្នុងនោះតារាប្រុស Two Pee ក៏បានបន្ថែមថា៖
«ឆ្នាំនេះគឺជាឆ្នាំមួយដែលលោកជាមួយសង្សារតាំងចិត្តធ្វើការសិន ព្រោះ តារាស្រី Prang ក៏ជាប់ថតរឿង រីឯលោកក៏ជាប់ផលិតអាល់ប៊ុមចម្រៀងថ្មី ដូចនេះពុំទាន់មានពេលវេលាគ្រប់គ្នាសម្រាប់ចាត់ចែងឡើយ។ ចំណែកឯកម្មវិធីដែលរៀបចំនោះក៏មានលក្ខណៈសាមញ្ញៗ មិនធំដុំអ្វីដែរ ណាមួយចាំអ៊ុតមើលស្ថានការណ៍នៃជំងឺកូវីដ-១៩ ផងថានឹងអាចរៀបចំបានឬអត់?»៕ សូមមើលរូបភាពខាងក្រោម៖