គឺជាដំណឹងដ៏រីករាយមួយ សម្រាប់ហ្វេនៗជាច្រើន ព្រមទាំងតារាស្រី Pang Ornjira ដែលរូបនាងបានសម្រាល បានកូនស្រីដំបូងរបស់ខ្លួនដ៏គួរឲ្យស្រលាញ់ម្នាក់ កាលពីពេលកន្លងនេះ។
តារាសម្ដែងស្រីរូបស្រស់រូបនេះ គឺបានឃ្លាតឆ្ងាយពីប្រទេសថៃ ដោយទៅរស់នៅ និង សម្រាលកូន នៅឯប្រទេសកំណើតរបស់ស្វាមីជាអ្នកជំនួញវ័យក្មេង នៅសិង្ហបុរី ហើយតាំងពីសម្រាលកូនមក នាងមិនទាន់បានមកប្រទេសកំណើតម្ដងណាឡើយ។
ទើបតែពេលនេះ ស្រាប់តែភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែតារាស្រីរូបនេះ បានបង្ហើបឱ្យដឹងថា នាង និង កូនស្រី បានរៀបចំវ៉ាលី និង សំបុត្រយន្តហោះដើម្បីត្រឡប់មកប្រទេសថៃវិញហើយ។ នេះបើតាមការបង្ហោះរូបភាពកូនតូច
Leia របស់នាង គេងលេងនៅលើគ្រែ ជាមួយនឹង Caption ថា៖ «ទីបំផុត ខ្ញុំបានត្រឡប់មកផ្ទះវិញហើយ»។ ជាមួយគ្នានោះ ស្វាមីរបស់ Pang មិនបានត្រឡប់មកប្រទេសថៃវិញជាមួយនឹងនាងនោះទេ
ប្រហែលជា ២ឆ្នាំហើយ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩។ ហើយ Pang មកវិញលើកនេះ គឺដោយសារតែក្រុមគ្រួសាររបស់នាង ចង់ឃើញមុខចៅស្រីតូចជាទីស្រឡាញ់របស់គាត់៕ សូមមើលរូបភាពខាងក្រោម៖