រូបថតជាច្រើនសន្លឹក នៅក្នុងគណនី Instagram ឈ្មោះ Achirawat ត្រូវបានមហាជន ទទួលការចាប់អារម្មណ៍ ពីមុខមាត់សង្ហា ដែលត្រូវបានស្គាល់ជាកូនប្រុស់បង្កើតរបស់
តារាសម្តែងប្រុស Fluke Kirikphol ជាមួយភរិយាមុន របស់លោក។ ក្នុងនោះផងដែរ ក្មេងប្រុសដ៏សង្ហារូបនេះ ថ្វីត្បិតតែនៅក្មេងក៏ពិតមែន តែបានទាមទារចំណាប់អារម្មណ៍ពី មហាជនមិនស្ទើរ ជាពិសេស ក្មេងស្រីៗ
យុវតី ដែលបានឈ្លក់វង្វេង មើលទៅមុខមាត់របស់គេកាន់តែធំ ពិតជាមានភាពស្រស់សង្ហា មានមន្តស្នេហ៍ មិនចាញ់លោកប៉ារបស់គេប៉ុន្មានទេ និងគួរឲ្យទាក់ទាញយ៉ាងឆាប់រហ័ស ទោះបីវ័យមិនទាន់១៨ឆ្នាំ ស្រួលបួលហើយក្តី។
យ៉ាងណាមិញ មានមហាជន កោតសរសើរជាច្រើន ពីកូនប្រុសតារាសម្តែងរូបនេះ ដែលមានកូនប្រុស ពេលនេះ ធំពេញវ័យរូបរាង និងស្រស់សង្ហាបែបនេះ ជិតស្មើឪពុកទៅហើយ ដែលបានធ្វើឲ្យហ្វេនជាច្រើន ទន្ទឹមរង់ចាំថា រូបគេនឹងដើរតាមចូលសិល្បៈសម្តែង តាមគន្លងដូចលោកប៉ា ដែរឬទេ? សូមទស្សនារូបខាងក្រោម៖