ប្តីប្រពន្ធតារាសម្ដែងតៃវ៉ាន់ ដែលអ្នកគាំទ្រភាគច្រើនតែងលាន់មាត់សរសើរមិនដាច់ គឺលោក Vic Zhou ហៅ គួចាឡឺយ សមាជិក F4 ដែលអ្នកគាំទ្រស្គាល់តាមរយៈរឿងភាគចិន
«Meteor Garden» និង អ្នកនាង Reen Yu ជាតារាសម្ដែង និង បង្ហាញម៉ូតដ៏ល្បីឈ្មោះមួយរូបរបស់តៃវ៉ាន់។ ដំបូងឡើយ ប្តីប្រពន្ធតារាល្បីមួយគូនេះ បានស្រឡាញ់គ្នាជាសង្សារយល់ចិត្តថ្លើមនឹងគ្នាអស់រយៈពេល ៤ ឆ្នាំ ក្រោយមកពួកគេបានសម្រេចចុះសំបុត្រអាពាហ៍ពិពាហ៍
ចាប់ដៃគ្នាសាងជាគ្រួសារមួយ នៅក្នុងឆ្នាំ ២០១៥។ មួយឆ្នាំក្រោយមក ភរិយារបស់លោក Vic Zhou ក៏បានសម្រាលកូនស្រីម្នាក់ បង្កើតបានជាគ្រួសារតូចយ៉ាងកក់ក្តៅ ផ្ទុយស្រលះពីតារាប្រុសឯក តាវមីញសុី មិនទល់នឹងពេលនេះហើយមិនទាន់មានប្រពន្ធកូន នៅឡើយទេ។
និយាយពីគួចាឡឺយបន្តទៀត បើទោះបីជាគ្រួសារតារាមួយគូនេះ ចូលចិត្តប្រើជីវិតផ្ទាល់ខ្លួនរក្សាជាភាពឯកជន កម្រនឹងបង្ហោះអំពីជីវិតប្រចាំថ្ងៃរបស់ពួកគេនៅលើបណ្ដាញសង្គមក៏ដោយ ប៉ុន្តែជីវិតគ្រួសាររបស់ពួកគេ គឺពិតជាមានសុភមង្គលជាមួយនឹងការយកចិត្តទុកដាក់ផ្តល់នូវភាពកក់ក្តៅដល់កូនស្រីជាប់ជានិច្ច។
ជាការពិតណាស់ ថ្មីៗនេះលេចឮដំណឹងថា លោក Vic Zhou បានទាក់ទងទិញអាផាតមិនដ៏ប្រណីតមួយនៅតៃប៉ិ តម្លៃប្រមាណ ៨.៥ លានដុល្លារសិង្ហបុរី ធ្វើជាកាដូសម្រាប់ភរិយាសំណព្វ ស្ថិតនៅជាន់ទី ១៦។ មិនត្រឹមតែប៉ុណ្ណោះ
បើតាមការឱ្យដឹងពីអ្នកជិតខាងរបស់តារាប្រុសរូបនេះ គឺលោកបានដាក់ឈ្មោះអ្នកនាង Reen Yu ជាភរិយាតែម្ដង ធ្វើជាម្ចាស់កម្មសិទ្ធិលើអាផាតមិនដ៏ប្រណីតមួយនេះផងដែរ៕ សូមមើលរូបភាពខាងក្រោម៖