បើក្រឡេកមកមើលកាលពីប្រមាណ ៣០ ឆ្នាំមុន តារាសម្ដែង លោក Will Smith ធ្លាប់ជំ.ពា.ក់ ពីខាងសេវាកម្មចំណូលផ្ទៃក្នុង ចំនួន ២,៨ លានដុល្លារក្នុងឆ្នាំ ១៩៩០
ដោយសារតែ ការចំណាយច្រើនពេកទៅលើរបស់មួយចំនួន ដូចជា រថយន្តទំនើប គ្រឿងអលង្ការថ្លៃៗ និងថ្លៃជួលបុគ្គលិកសម្រាប់ក្រុមការងាររបស់លោក ហើយពេលនោះ រូបលោក ក៏បានជួបការលំបាកផ្នែកហិរញ្ញវត្ថុ ផងដែរ។
តែទោះជាយ៉ាងណា ដោយសារតែការខិតខំប្រឹងប្រែង ពេលនេះ លោក Will Smith ក៏បានសម្រេចគោលដៅរបស់ខ្លួន ផងដែរ។ ជាពិសេស មានសារព័ត៌មានធំៗជាច្រើន បានដាក់ឈ្មោះ លោក Will Smith ជាមួយនឹងចំណងជើងថា
គឺជា តារាសម្តែងដ៏មានឥទ្ធិពលបំផុតនៅហូលីវូដ។ ម៉្យាងវិញទៀត តារាប្រុសរូបនេះ ថែមទាំងទទួលបានការតែងតាំងសម្រាប់ពានរង្វាន់ ហើយខ្សែភាពយន្តដែលតារាសម្តែងរូបនេះ បានផលិតឡើងនោះ
ក៏ទទួលបាននូវប្រាក់ចំណូលជាង ៧,៥ លានដុល្លារ ដែលមកទល់នឹងពេលនេះ ទ្រព្យសម្បត្តិរបស់លោក ត្រូវបានគេរំពឹងទុក ថាមានប្រមាណ ៣៥០ លានដុល្លារ ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖