តារាកំប្លែង នាយក្រូច ជាតារាកំប្លែងល្បីឈ្មោះម្នាក់ ក្នុងក្រុមជាមួយនឹង តារាកំប្លែង នាយពាក់មី មិនតែប៉ុណ្ណោះ ក៏ត្រូវគេស្គាល់ជា បងប្រុសបង្កើតរបស់តារាកំប្លែង ស្រីអ៊ីត
និងជាលោកពូរបស់ តារាកំប្លែង នាយចឺម ថែមទៀតផង។ យ៉ាងណាមិញ ប្រសិនបើងាកទៅមើល ជីវិតឯកជនវិញ រូបលោកមានភរិយា និងកូនរួចហើយដែរ រីឯជីវភាពគ្រួសារវិញ ហាក់ធូរធាខ្លាំងព្រោះ ថ្មីៗនេះ រូបលោកធ្លាប់បានបង្ហើប
ជះលុយសាងសង់ផ្ទះឲ្យអ្នកម្តាយនៅទឹកដីស្រុកកំណើត មួយខ្នងផងដែរ។ គ្រាន់តែឃើញ នាយក្រូច បង្ហាញនូវផ្ទះវីឡាថ្មីនេះដែរ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈ បានចូលរួមសម្ដែងនូវការសាទរចំពោះលោក និង គ្រួសារ ព្រមទាំងជូនពរឱ្យលោកកាន់តែជោគជ័យមានក្ដីសុខក្នុងជីវិតផងដែរ៕ សូមមើលរូបភាពខាងក្រោម៖