ថ្មីៗនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយមួយ បានឲ្យដឹងថា នៅក្នុងការLive របស់អតីតម្ដាយក្មេក តារាស្រី Barbie Hsu បានបានបង្ហាញពី វីដេអូ Call ទៅចៅស្រីរបស់ខ្លួន នៅតៃវ៉ាន់។
ក្នុងនោះដែរ អ្នកស្រី បានចែករំលែកថា ចៅស្រីរបស់ខ្លួន កាន់តែធំ និងស្អាតជាងមុន ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីក៏មិនភ្លេចផ្ញើសារទៅចៅស្រីថា ប្រសិនបើ មានបញ្ហា អាចទៅរកលោកយាយបាន។ លើសពីនេះ
ខណៈនៅក្នុងពេលការផ្សាយផ្ទាល់ ក៏មានអ្នកនិយមលេងអ៊ីនធឺណេតមួយចំនួន បានសាកសួរ ថាតើអ្នកស្រីបានជ្រាបពីដំណឹង អតីតកូនប្រសាស្រី Barbie Hsu បានចុះបញ្ជីអាពាហ៍ពិពាហ៍ជាមួយប្តីកូរ៉េថ្មីដែរឬយ៉ាងណានោះ
ស្រាប់តែអតីតម្ដាយក្មេករូបនេះ បានឆ្លើយតបថា៖ «កុំនិយាយពី អ្នកខាងក្រៅនៅក្នុងការផ្សាយផ្ទាល់»។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីថែមទាំងបានបន្ថែមថា ខ្លួនជាអ្នករកស៊ី និងដឹកនាំមនុស្សរាប់សែននាក់ដើម្បីរកលុយ
ព្រមទាំងលើកឡើងថា មិនខ្វល់ពីរឿងរញ៉េរញ៉ៃនោះទេ។ យ៉ាងណាមិញ ការចែករំលែកបែបនេះ របស់អ្នកស្រី ក៏បានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាភ្លាមៗ ជាមួយនឹងមតិចម្រុះជាច្រើន ខណៈដែលមនុស្សមួយចំនួនជឿថា អតីតម្ដាយក្មេករបស់ Barbie Hsu ហាក់ដូចជាឈប់រាប់រកនាង ដោយសារតែរឿងប្រញាប់រត់តាមស្នេហ៍ថ្មី ពេលលែងលះគ្នាមិនយូរប៉ុន្មាន៕ សូមទស្សនារូបភាពខាងក្រោម៖