តារាសម្ដែងស្រីសាច់ចាំ Aum Patchrapa ត្រូវបានអ្នកគាំទ្រចាប់ភ្លឹកនឹងសម្រស់ដ៏ស្រស់ផូរផង់នាងជានិច្ច។ ដោយឆ្នាំនេះនាងមានអាយុ៤២ឆ្នាំហើយ តែរូបសម្ផស្សនាង
នៅតែស្អាត លេចធ្លោមិនចាញ់ក្មេងវ័យ២០ឆ្នាំប៉ុន្មានឡើយ។ បើនិយាយដល់ប្រជាប្រិយភាពវិញ នាងត្រូវបាននហាជនចាត់ទុកជាតារាជួរមុខលំដាប់លេខ១ប្រចាំប្រទេសថៃតែម្ដង។ មិនតែប៉ុណ្ណោះ ទោះជាចូលវ័យជិត ៤០ប្លាយឆ្នាំហើយក្តី
តែ Aum មើលទៅនៅតែក្មេង និងមិនចេះចាស់ទាល់តែសោះ។ ជាពិសេសគ្រប់ស្ទាយ៍ស្លៀកពាក់ របស់ Aum តែងតែជាម៉ូតថ្មី និងទាន់សម័យ ដោយមិនងាយជាន់ម៉ូតជាមួយតារាផ្សេងនោះឡើយ។ តួយ៉ាង បើទោះបី ឆ្នាំនេះ Aum Patchrapa ឈានដល់វ័យ៤២ឆ្នាំ
តែនាងនៅតែមានមុខមាត់ក្មេងជាងវ័យ ជាពិសេស រូបភាពថ្មីដែលនាងថតបង្ហាញស្បែកដងខ្លួន និងមុខបែបជិតៗនោះ គេចាប់អារម្មណ៍ឃើញស្បែករបស់នឫងនៅតែតឹងណែនល្អ គ្មានស្នាមជ្រាវជ្រួញសូម្បីតែបន្តិច។ លើសពីនេះទៅទៀត
ស្បែកមានភាពភ្លឺថ្លារលោង ទោះវ័យកាន់តែជ្រេបន្តិចក្ដី។ ក្នុងនោះដែរ តារារូបនេះតែងតែទទួលបានការសរសើរពីរូបសម្ផស្ស និងវិធីថែសម្រស់ឲ្យនៅក្មេងជាងវ័យនេះស្ទើរតែគ្រប់ពេលតែម្ដង៕ សូមទស្សនារូបភាពខាងក្រោម៖