ថ្មីៗនេះ តារាសម្ដែង លោក Hawick Lau ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមី តារាស្រី Yang Mi បានទាញយកចំណាប់អារម្មណ៍ហ្វេនៗសាជាថ្មី បន្ទាប់ពី បានបង្ហោះនូវវីដេអូ Vlog របស់ខ្លួន ដែលបានទៅកម្សាន្ត និងជិះរថភ្លើងទេសចរណ៍។
ក្នុងនោះដែរ តារាសម្ដែងប្រុសរូបនេះ បានតែងខ្លួនយ៉ាងសាមញ្ញធម្មតា ជាមួយនឹងឈុតសម្លៀកបំពាក់ពណ៌ខៀវ និងពាក់ម៉ាស ដោយគ្មានអ្នកផ្សេងទៀតមកជាមួយ ក្រៅពីអ្នកថតវីដេអូនោះទេ។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នៅពេលដែលកំពុងតែញ៉ាំអាហារ ឬទៅដល់កន្លែងកម្សាន្តនោះ ស្រាប់តែមិនមាននរណាម្នាក់ មើលរូបលោកស្គាល់នោះឡើយ ជាពិសេស តារាប្រុសរូបនេះ ហាក់នៅម្នាក់ឯង ដោយគ្មាន
ហ្វេនៗមកនៅជុំជិត ដូចកាលពីមុនឡើយ។ បើទោះបីជា បានដោះម៉ាសចេញ ក៏មិនមានមនុស្សច្រើនដែលបានចាប់អារម្មណ៍លើរូបលោក រហូតដល់ទស្សនិកជនមួយចំនួន បានលើកឡើងថា តារាប្រុសរូបនេះ លែងមានភាពទាក់ទាញទៀតហើយ៕ សូមទស្សនារូបភាពខាងក្រោម៖